ក្រុង​ម៉ូ​ស្គូៈ ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​ TASS ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​និយាយ​លើក​ឡើង​អំពី​មេ​បញ្ជាការ​កង​នាវា​រុស្ស៊ី​ គឺ​លោក ​នី​កូ​លៃ​ យីវ​មី​ណូវ​ ថា ​ក្រុម​យន្ត​ហោះ​ចម្បាំង​របស់​អង្គការ​ណា​តូ​ បាន​ហោះ​អម​ដំណើរ​យន្ត​ហោះ​ Tu-142 ​របស់​រុស្ស៊ី​ ១០ គ្រឿង​ នៅ​ក្នុង​ការ​ហោះ​ហើរ​របស់​ពួក​គេ​នៅ​ក្នុង​តំបន់​សមុទ្រ​ ដែល​បាន​ហោះ​ហើរថា​ជា​ផ្នែក​​ នៃ​ការ​ធ្វើ​សម​យុទ្ធ​នា​វា​ Ocean​ Shield-​2020​ នោះ​។​

​លោក​ យី​មី​ណូវ​ បាន​ថ្លែង​ថា​៖ «​យន្ត​ហោះ​ចម្បាំង​ប្រឆាំង​នាវា​មុជ​ទឹក​ Tu-142​ ១០​ គ្រឿង​ បាន​ហោះ​ហើរ​ទៅ​តាម​កាល​បរិច្ឆេទ​ ទៅ​កាន់​តំបន់​សមុទ្រ​នៅ​ពី​លើ​ដែន​ទឹក​សមុទ្រ​ខ្មៅ​ បាល់​ទិក ​ណូ​រវី​ចៀន​ ឈូ​គី​ហ៊ី​ និង​សមុទ្រ​ប៊ី​យូ​ហ្វត​ នៅ​តាម​ផ្លូវ​សមុទ្រ​ភាគ​ខាង​ជើង​ និង​ហោះ​នៅ​ពី​លើ​ដែន​ទឹក​មហា​សមុទ្រ​ប៉ាស៊ី​ហ្វិក​កណ្តាល​»​។​

​លោកបាន​បន្ថែម​ថា៖ «​យន្ត​ហោះ​ចម្បាំង​ដែល​បាន​ធ្វើ​ឡើង​ទៅ​តាម​តួ​នា​ទី​ នៅ​ក្នុង​តំបន់​សមុទ្រ​នោះ​ ត្រូវ​បាន​អម​ដំណើរ​ដោយ​ក្រុម​យន្ត​ហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ពី​ក្រុម​ប្រទេស​អង្គការ​ណា​តូ​»​។​

​យោង​តាម​លោក ​យីវ​មី​ណូវ​ បាន​ឲ្យ​ដឹង​ថា ​ការ​បំពាន​វិធាន​ការ​សន្តិ​សុខ​ និង​ច្បាប់​ដែន​អាកាស​អន្តរ​ជាតិ​ត្រូវ​បាន​អនុញ្ញាត​ជា​ដាច់​ខាត៕ Xinhua/SK