ក្រុង​ស្រ៊ី​ណា​ហ្គារៈ ​ប៉ូ​លិស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​យុទ្ធ​ជន​ ៥​ នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​ នៅ​ក្នុង​តំបន់​កា​ស្មៀរ​បាន​គ្រប់​គ្រង​ដោយ​ឥណ្ឌា​ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​លើក​ រវាង​កង​កម្លាំង​ក្នុង​តំបន់ ​និង​រដ្ឋាភិ​បាល​នៅ​ក្នុង​ទឹក​ដី​ជម្លោះ​ហិង្សា​នោះ​។​

​ក្រុម​ឧទ្ទាម​យ៉ាង​តិច​ ៥០​ នាក់​ និង​ទាហាន ​២៣ ​នាក់​បាន​ស្លាប់​ ចាប់​តាំង​ពី​ខែ​មេសា​កន្លង​ទៅ​ នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ នៅ​ក្នុង​ទឹក​ដី​តំបន់​កាស្មៀរ​បាន​គ្រប់​គ្រង​ដោយ​ក្រុង​ញូវ​ដែលី​ និង​នៅ​តាម​បណ្តោយ​ព្រំដែន​បែង​ចែក​ទឹក​ដី​ នៅ​ជួរ​ភ្នំ​ហិម៉ា​ល័យ​មាន​ជម្លោះ ​រវាង​ប្រទេស​ក្បែរ​ខាង​ឥណ្ឌា​ និង​ប៉ាគី​ស្ថាន ​ប្រដាប់​ដោយ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទាំង​ ២ ​នេះ​។​

​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ បាន​កើត​ឡើង​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​មន្ត្រី​ស្ថាន​ទូត​ប៉ាគី​ស្ថាន​ ២​ រូប​ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្រុង​ញូវ​ដែលី​ ជុំ​វិញ​ការ​ចោទ​ប្រកាន់​ស៊ើប​យក​ការណ៍​។​

​មន្ត្រី​រដ្ឋាភិ​បាល​និង​ក្នុង​តំបន់​បាន​ថ្លែង​ថា​ ការ​ផ្ទុះ​ហិង្សា​ចុង​ក្រោយ​បំផុត ​បាន​ចាប់​ផ្តើម​ក្រោយ​ពី​ទាហាន​ឥណ្ឌា​ និង​ក្រុម​ប៉ូលិស​ប្រឆាំង​ឧទ្ទា​ម​ បាន​ឡោម​ព័ទ្ធ​នៅ​ម្តុំ​ភូមិ​រី​បាន់​ នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​កា​ស្មៀរ​ភាគ​ខាង​ត្បូង​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទៅ​លើ​ក្រុម​ជន​សង្ស័យ​ ដែល​ជា​ក្រុម​ឧទ្ទាម​ប្រដាប់​ដោយ​អាវុធ​នៅ​ក្នុង​ដៃ​ បាន​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​​៕ SK