ក្រុងគូឡាឡាំពួៈ ដូច​យុវជន​ម៉ាឡេស៊ី​ជាច្រើន​ទៀត​ដែរ Daniel Mizan Qayyum បាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​នៅ​ក្រោម​មេ​ដឹកនាំ​របស់​បក្ស​អស់​រយៈពេល ៦ ទសវត្សរ៍​រូបគេ​មាន​ការ​រអែង​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ឲ្យ​អតីតជន​ផ្តាច់ការ​វ័យ ៩២ ឆ្នាំ​រូប​នេះ។

ប៉ុន្តែ​នយោបាយ​ដ៏​ចម្រូង​ចម្រាស​ជារឿយៗ​បង្កើត​សម្ព័ន្ធ​មិត្ត​មិន​អាច​ចៀស​ផុត​និង Daniel គឺ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ធ្វើ​ឲ្យ​លោក​ម៉ាហាធៀ ម៉ូហាម៉ាដ ទទួល​បាន​ជ័យជម្នះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី ៩ ខែ​ឧសភា​ជុំវិញ​ក្បាល​ម៉ាស៊ីន​នយោបាយ​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ដែល​លោក​ធ្លាប់​ដឹកនាំ​នោះ។ ពួកគេ​គ្មាន​ជម្រើស​ទេ។

Daniel ជា​និស្សិត​មាន​វ័យ ២៧ ឆ្នាំ បាន​និយាយ​ទៅដល់​ការកែប្រែ​ចុងក្រោយ​របស់​លោក​ម៉ាហាធៀ ក្លាយជា​អ្នក​កំណែ​ទម្រង់​និយម​ម្នាក់​ថា៖ «យើង​ត្រូវ​គេ​ស្អប់»។

Daniel បាន​ថ្លែងថា៖ «រូបគេ​គឺជា​មនុស្ស​ម្នាក់​ដែល​គោរព​ច្បាប់» ដោយបាន​និយាយ​យោង​ដល់​គោល​ជំហរ​រឹងមាំ​របស់​ម៉ាហាធៀ​ចំពោះ​ក្រុម​ប្រឆាំង​នៅ​អំឡុង​ការ​កាន់​តំណែង​ពី​ឆ្នាំ ១៩៨១ ដល់ ២០០៣។

ប៉ុន្តែ Daniel និង​អ្នក​បោះឆ្នោត​វ័យក្មេង​ដែល​បាន​តាមដាន និង​បោះឆ្នោត ជឿជាក់​ថា​គ្មាន​អ្វី​ប្រសើរ​ជាង​អតីត​របប​គ្រប់គ្រង​យូរ​អង្វែង។

រដ្ឋាភិបាលចម្រុះ Pakatan Harapan ឥឡូវនេះ ប្រឈម​នឹង​ឧបសគ្គ​នៃ​ការ​ផ្តល់​ក្ដី​សង្ឃឹម​ដែល​កើន​ឡើង​សម្រាប់​សម័យ​ថ្មី​នេះ៕