កាលពី​ថ្ងៃ​ច័ន្ទ ទី ៣ ឧសភា​ប្រធាន​មូលនិធិ​បន្ទាន់​សម្រាប់​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ (យូនីសេហ្វ) អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​ចូលរួម​ជួយ​ប្រទេស​ឥណ្ឌា​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​កូវីដ១៩​ក្នុង​ប្រទេស​នេះ។

នាយក​ប្រតិបត្តិ​យូនីសេហ្វ​លោកស្រី Henrietta Fore បាន​និយាយ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន CNBC បាន​និយាយថា៖ «វា​គួរឱ្យ​ព្រួយបារម្ភ​ដោយ​ប្រព័ន្ធ​ថែ​សុខភាព​សាធារណៈ​របស់​ពួកគេ​គឺមាន​តម្រូវការ​លើសលប់។ វា​ជា​តម្រូវការ​សម្រាប់​ការព្យាបាល​ដោយ​ប្រើ​ឧបករណ៍​អុកស៊ីហ្ស៊ែ​ និង​ការព្យាបាល​ផ្សេង​ដែល​យើង​មិន​ធ្លាប់​បានឃើញ​នៅក្នុង​ការព្យាបាល​អ្នកជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស​ដទៃទៀត»។

គិត​មកដល់​បច្ចុប្បន្ន ករណី​វិជ្ជមាន​កូវីដ១៩​សរុប​នៅ​ប្រទេស​ឥណ្ឌា​មាន​ប្រមាណ​ជាង ១៩ លាន​នាក់ និង​ចំនួន​អ្នកស្លាប់​ប្រមាណ​ជាង ២ ម៉ឺន​នាក់​នៃ​ប្រជាជន​សរុប​ជិត ១,៤ កោត នាក់។ ប្រទេស​ឥណ្ឌា​កំពុង​ព្យាយាម​ទប់ស្កាត់​រលក​ទី ២ ដែល​បណ្តាល​ឱ្យ​មាន​ករណី​វិជ្ជមាន​កើនឡើង​គួរឱ្យ​កត់សម្គាល់។

បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន​បាន​ចូលរួម​ផ្តល់​ជា​ជំនួយ​ដូចជា សម្ភារ​វិជ្ជសាស្ត្រ​មួយចំនួន​ទៅ​ប្រទេស​ឥណ្ឌា​ ដើម្បី​ទប់ស្កាត់​ការរីករាល​ករណី​វិជ្ជមាន​កូវីដ១៩​បច្ចុប្បន្ន៕