The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យោធា​ប៉ាគីស្ថាន​​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ឥណ្ឌា ​នៅ​​តាម​​ខ្សែ​បន្ទាត់​ព្រំដែន ​LoC

យោធា​ប៉ាគីស្ថាន​​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ឥណ្ឌា ​នៅ​​តាម​​ខ្សែ​បន្ទាត់​ព្រំដែន ​LoC

Content image - Phnom Penh Post
កងកម្លាំង​​សន្តិសុខ​​​ កំពុង​​​រត់​យាមល្បាត ​នៅ​ជិត​​កន្លែង​​តំបន់​កាង​ហ្គាន​ នៅ​ស្រុក​ប៉ូ​ល​វ៉ាម៉ា​ នៃ​តំបន់​ជម្លោះ​កាស្មៀរ​​ភាគខាង​​ត្បូង​​។ AFP

យោធា​ប៉ាគីស្ថាន​​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ឥណ្ឌា ​នៅ​​តាម​​ខ្សែ​បន្ទាត់​ព្រំដែន ​LoC

ក្រុង​អ៊ីស្លាម៉ាបាដ៖ ​យោធា​ប៉ាគីស្ថាន​បាន​ថ្លែង​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើប​យក​ការណ៍​ឥណ្ឌា ​១ ​គ្រឿង​ នៅ​តាម​ខ្សែ​បន្ទាត់​គ្រប់គ្រង ​(LoC)​ នៅ​ក្នុង​តំបន់​ជម្លោះ​កា​ស្មៀរ​រវាង​ប្រទេស​ទាំង ​២​។​

ឧត្តម​សេនីយ៍​ឯក​លោក ​បាបារ ​អ៊ីហ្វទិកហារ ​ជា​អគ្គ​នាយក​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនាក់ទំនង​អន្តរ​សេវា​សាធារណៈ​របស់​យោធា ​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​ កងកម្លាំង​យោធា​ប៉ាគីស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ឥណ្ឌា ​(UAV)​ នៅ​ក្នុង​តំបន់​ Hot​ Spring នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់ ​LoC នោះ​។​

លោក​ បាបារ ​អ៊ីហ្វទិកហារ​បាន​ថ្លែង​ថា​៖ «​យន្តហោះ​ដ្រូន​​ បាន​រំលោភ​ចូល​ដែន​អាកាស​ចម្ងាយ ​៨៥០ ​ម៉ែត្រ​ នៅ​លើ​ទឹកដី​ខ្សែ​បន្ទាត់ ​LoC ​របស់​ប្រទេស​ប៉ាគីស្ថាន​។​ នេះ​គឺ​ជា​យន្តហោះ​ដ្រូន​របស់​ឥណ្ឌា​ទី ​៩​ ហើយ​ ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​យោធា​ប៉ាគីស្ថាន​នៅ​ឆ្នាំ​នេះ​»​។​

ប្រទេស​ប៉ាគីស្ថាន​ និង​ឥណ្ឌា​ បាន​ប្រកាស​ឲ្យ​មាន​បទ​ឈប់​បាញ់ ​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់ ​LoC ​ជា​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​ នៅ​ក្នុង​តំបន់​ជម្លោះ​កាស្មៀរ​កាល​ពី​ឆ្នាំ​ ២០០៣​៕ Xinhua/SK

អត្ថបទគួរចាប់អារម្មណ៍