ក្រុងតេអេរ៉ង់ៈ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានថ្លែងថា កងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីនម្នាក់ នៅក្នុងការប៉ះទង្គិចជាច្រើនលើកនៅជិតតំបន់វែសប៊ែងនៅភូមិប៊ីត អាវវ៉ានៃក្រុងហឺប៊្រូនភាគនិរតី កាលពីថ្ងៃសៅរ៍។
យោធាអ៊ីស្រាអែលបានថ្លែងថា បុរសម្នាក់នោះបានកំពុងគប់គ្រាប់បែកសាំងទៅលើយោធាអ៊ីស្រាអែល។
អ្នកនាំពាក្យយោធាម្នាក់បានថ្លែងថា ទាហានអ៊ីស្រាអែល «បានធ្វើប្រតិបត្តិការប្រឆាំងភេរវករ» មួយនៅជិតភូមិនោះ ត្រូវបានគេមើលឃើញពលរដ្ឋប៉ាឡេស្ទីន ៣ នាក់ ដែលបានគប់គ្រាប់បែកសាំងទៅលើរថយន្តយោធាមួយ ហើយបានបើកការវាយប្រហារទៅលើពួកគេវិញ ដោយបានបង្កឲ្យមនុស្សម្នាក់ស្លាប់។
មនុស្ស ២ នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានហៅឈ្មោះសាកសពយុវជននោះថា បាដាវី ម៉ាសាល់ម៉ា។
កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់ ហើយបានចាប់ខ្លួននៅក្នុងការដណ្តើមកាន់កាប់នៅតំបន់វ៉េសបែង ដែលជាញឹកញាប់បានឈានទៅរកការប៉ះទង្គិចជាច្រើនលើក៕ SK