ក្រុង​សេអ៊ូល៖ ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ កំពុង​ឃ្លាំ​មើល​សកម្មភាព​ផលិត​មីស៊ីល ​និង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​រាយការណ៍​ថា​ ក្រុង​ព្យុងយ៉ាង​ហាក់​បី​ដូច​ជា​បាន​ផលិត​នុយក្លេអ៊ែរ​គ្រាប់​តូច​។​

ដោយ​បាន​លើក​ឡើង​អំពី​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​គួរ​ឲ្យ​ជឿ​ជាក់​មួយ​សារព័ត៌មាន​រ៉យទ័រ​បានរាយការណ៍​ថា​ ក្រុម​ប្រទេស​មួយ​ចំនួន​បាន​ជឿ​ជាក់​ថា​ កូរ៉េ​ខាង​ជើង ​«​ប្រហែល​ជា​បាន​ផលិត​អាវុធ​នុយក្លេអ៊ែរ​គ្រាប់​តូច​ ដើម្បី​ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​ក្បាល​គ្រាប់​របស់​មីស៊ីល​បាលីស្ទិក​របស់​វា​»​។

ដោយ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​របាយការណ៍​នោះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ​មូន​ ហុង​-ស៊ិក​បាន​ថ្លែង​ថា​ ប្រទេស​កូ​រ៉េ​ខាង​ត្បូង​ បាន​មើល​ឃើញ​ថា​ បច្ចេកវិទ្យា​របស់​កូរ៉េ​ខាង​ជើង​ ដើម្បី​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាត​តូច​ឲ្យ​ឈាន​ដល់​កម្រិត ​«ប្រសិទ្ធភាព​» ​១ ជា​ការ​វាយ​តម្លៃ​មួយ​ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ក្រដាស​ស​ការពារ​ជាតិ​​រៀងរាល់ ​២ ​ឆ្នាំ​ម្តង​ កាល​ពី​ឆ្នាំ ​២០១៨​ របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​១ នេះ​។​

លោក ​មូន​ ហុង​-ស៊ិក​ បាន​ថ្លែង​ នៅ​អំឡុង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មួយ​ថា​៖ «​យោធា​របស់​យើង​កំពុង​ឃ្លាំមើល​សកម្មភាព​ផលិត​​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​ របស់​កូរ៉េ​ខាង​ជើង​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ហើយ​​កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក​កំពុង​រក្សា​ប្រព័ន្ធ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​មួយ​»​។​

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​គីម​ ជុង​អ៊ុន​ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា​ កូរ៉េ​ខាង​ជើង​នឹង ​«​មិន​ដែល​ចង់​បញ្ឈប់​ មហិច្ឆតា​សមត្ថភាព​ការពារ​ជាតិ​ដ៏​ខ្លាំងក្លា​បំផុត​ទេ​» ​ដោយ​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៧​ នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្អាក​សង្គ្រាម​កូរ៉េ​ឆ្នាំ ​១៩៥០-៥៣​។​

លោក​ គីម​ ជុងអ៊ុន បាន​ថ្លែង​ថា៖ «សមត្ថភាព​ស្វ័យ​ការពារ​របស់​យើង​​​មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​​»​៕ Yonhap/SK​