The Phnom Penh Post Search

Search form

រញ្ជួយ​ដី​កម្លាំង ៥,៩ រ៊ិកទ័រ​វាយប្រហារ​ ​ធ្វើ​ឲ្យ​រញ្ជួយ​កោះ​ឡុំ​បូក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ជាថ្មី

Content image - Phnom Penh Post
បុរស​​ម្នាក់​ បរិភោគទឹក​ខណៈ​សម្រាកពី​ការបោសសម្អា​ត​បំណែកថ្មម​នៃ​អគារបាក់បែក។ AFP

រញ្ជួយ​ដី​កម្លាំង ៥,៩ រ៊ិកទ័រ​វាយប្រហារ​ ​ធ្វើ​ឲ្យ​រញ្ជួយ​កោះ​ឡុំ​បូក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ជាថ្មី

ក្រុង​ម៉ា​តា​រ៉ា​មៈ រញ្ជួយ​ដី​មាន​កម្លាំង​ខ្លាំង​មួយទៀត បាន​វាយប្រហារ​កោះ​ឡុំបូក​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ដោយ​បាន​បង្ក​ឲ្យ​មាន​ភាព​ស្លន់​ស្លោ​នៅ​ក្នុង​ចំណោម​អ្នក​ត្រូវ​ជម្លៀស​ទើប​ទទួល​បាន​ជម្រក បន្ទាប់​ពី​រញ្ជួយ​ដី​មួយ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង ១៦០ នាក់ ស្លាប់​នៅ​លើ​កោះ​កម្សាន្ត​មួយ​នេះ​កាល​ពី ៤ ថ្ងៃ​មុន។

ការវាស់ស្ទង់​ភូ​គ​ព្ព​សាស្ត្រ​បាន​ឲ្យ​ដឹងថា រញ្ជួយ​ដី​កម្លាំង ៥,៩ រ៊ិកទ័រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​វាយ​ប្រហារ​ជម្រៅ​រាក់​នៅ​កោះ​ភាគ​ឦសាន​នេះ ខណៈ​ក្រុមទី​ភ្នាក់ងារ​ជួយ​សង្រ្គោះ បាន​ខិតខំ​ប្រឹង​ប្រែង​ស្វែងរក​ក្រុម​អ្នក​នៅ​រស់​នៅ​ក្នុង​បំណែក​បែក​បាក់​បណ្តាល​មក​ពី​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ លោក Sutopo Purwo Nugroho បាន​ថ្លែងថា៖ «រញ្ជួយ​ដី​នោះ​មាន​កម្លាំង​ខ្លាំង​គឺមាន​រំញ័រ ៣៥៥ លើក ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក»។

អ្នកកាសែត AFP នៅ​កន្លែងកើតហេតុ​នោះ បាន​និយាយថា​ក្រុម​អ្នក​ដែល​ត្រូវគេ​ជម្លៀស​នៅ​ក្នុង​ជម្រក​មួយ​នៅ​ក្នុង​ស្រុក Tanjung នៅ​កោះ​ឡុំ​បូក​ភាគ​ខាង​ជើង បាន​ឡើង​ទៅ​លើ​ផ្លូវ​ដោយ​យំ​ផង​ស្រែក​ផង។ ម៉ូតូ​ជាច្រើន​គ្រឿង បាន​ចត​នៅ​លើ​ដង​ផ្លូវ និង​ជញ្ជាំង​អគារ​នៅ​ក្បែរៗ​នោះ​បាន​រលំ។ ស្ត្រី​ម្នាក់​ពាក់​មួក​សុវត្ថិភាព​ត្រូវគេ​ឃើញ​ទ្រហោ​យំ។

សាក្សី​ឈ្នោះ Sri Laksmi បាន​ប្រាប់ AFP ថា៖ «យើង​បាន​ជាប់​ស្ទះចរាចរណ៍ ខណៈ​កំពុង​ផ្តល់​ជំនួយ ភ្លាមៗ​នោះ មាន​អារម្មណ៍​ថា រថយន្ត​របស់​យើង​ដូចជា​ត្រូវ​គេ​វាយ​ពី​ក្រោយ​អ៊ីចឹង៕

អត្ថបទគួរចាប់អារម្មណ៍