ក្រុង​តូក្យូៈ ​រដ្ឋា​ភិបាល​ជប៉ុន​ បាន​និយាយ​ថា ​មនុស្ស​យ៉ាង​តិច ​២ នាក់​ ក្នុង​នោះ​មាន​ក្មេង​ម្នាក់​ បាន​ស្លាប់​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រោយ​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ​ បាន​ធ្វើ​ឲ្យកក្រើក​​ក្រុង​អូសាកា​ (Osaka) ​នៅ​ក្នុង​ម៉ោង​ដ៏​មមាញឹក​​នាពេល​ព្រឹក​។​

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​លោក​ Yoshihide Suga ​បាន​បញ្ជាក់​ថា ​អ្នក​ស្លាប់​នោះ​ គឺមាន​​ក្មេង​ម្នាក់​ និង​បុរស​ម្នាក់ ​និង​​បាន​និយាយ​ថា មនុស្ស​ទី ៣​ ម្នាក់​ អាច​ស្លាប់​ដោយ​សារ​រញ្ជួ​យ​ដី​នោះ​។

លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ៖​«​នៅ​ពេល​នេះ ​យើង​ បាន​ទទួល​ព័ត៌​មាន​ថា​ មនុស្ស​២​នាក់​ បាន​ស្លាប់​ ដោយ​បាន​បន្ថែម​ថា ​មនុស្ស​២០​នាក់​បាន​រង​របួស​។

ប៉ូលិស​តំបន់​ បាន​និយាយ​ថា​ ក្មេង​នោះ​ គឺ​ជា​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ​នៅ​ក្នុង​ក្រុង​តា​កា​ស៊ុ​គី (Takatsuki) នៅ​ភាគ​ខាង​ជើង​ក្រុង​អូ​សា​កា​ ដោយ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយ​ការណ៍​ថា ​នាង​ បាន​ជាប់​ នៅ​ពេល​ដែល​ជញ្ជាំង​រលំ​ទៅ​សង្កត់​នាង​នៅឯ​សាលា​រៀន​ បន្ទាប់ពី​រញ្ជួយ​ដី​មាន​រង្វាស់​​៥,​៣ ​រុិក​ទ័រ ​កើត​ឡើង​នោះ​៕ PSA​

ប៉ូលិសឈរ​នៅក្បែរ​ជញ្ជាំង​រលំបាក់​ ជាទី​ដែល​ក្មេង​ស្រី​បានស្លាប់បន្ទាប់ពីរ​ញ្ជួយដី​នៅក្នុង​ក្រុង​តាកាស៊ុ​គី។ AFP