ក្រុង​​តូក្បូៈ ​បាតុ​ភូត​រញ្ជួយ​ដី​កម្លាំង​៦,៤​រុិក​ទ័រ​ បាន​ធ្វើ​ឲ្យ​រង្គោះរ​ង្គើ​ប្រទេស​ជប៉ុន​ ដោយ​បាន​បង្ក​ឲ្យ​មាន​គំនិត​ថា​ជា​រល​ក​ស៊ូ​ណមិ​តូ​ច​ ដែល​ក្រោយ​មកត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ ដោយ​គ្មាន​របាយ​ការណ៍​អំពី​ការ​ខូច​ខាត​ធ្ងន់​ធ្ង​រ​ទេ ​មាន​តែ​មនុស្ស​ ១៦​នាក់​ រ​ងរបួស​​ប៉ុណ្ណោះ​ នៅ​ថ្ងៃ​ពុធ​នេះ​។

ទី​ភ្នាក់​ងារ​ឧត្តុ​​និយម​របស់​ប្រទេស​ជប៉ុន ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ រលក​កំពស់​១​ម៉ែត្រ​អាច​វាយ​ប្រហារ​​​ឆ្នេរ​សមុទ្រ​ជប៉ុន​នៅ​ខាង​ជើង​ក្រុង​​តូតក្យូ ​ប៉ុន្តែ​រល​កនោះ​បាន​ថយ​ចុះ​ទៅ​វិញ​នៅ​ត្រឹម​១០​សង់​ទី​មែត្រ​​​ប៉ុ​ណ្ណោះ​។

ទី​ភ្នាក់​ងារ​នោះ​ បាន​លុប​ចោល​គំនិត​ដែល​ថា​ជា​រលក​ស៊ូ​ណា​មិ​ប្រហែល​២​ម៉ោង​កន្លះ ​ក្រោយ​ពី​រញ្ជួយ​ដី​នោះ​ បាន​កើត​ឡើង៕ PSA