កាលពីថ្ងៃពុធ ទី ២៧ មករា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Anthony Blinken បាននិយាយថា សហរដ្ឋអាមេរិកច្រានចោលការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូងលើសពីអ្វីដែលត្រូវបានអនុញ្ញាតក្រោមច្បាប់អន្តរជាតិដោយចិន ហើយនឺងឈរជាមួយប្រទេសអាស៊ីអាគ្នេយ៍ប្រឆាំងនឹងសម្ពាធរបស់ចិន។
រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Blinken បាននិយាយបែបនេះក្នុងការសន្ទនាទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin ដែលក្នុងនោះលោក Blikenក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចព្រមព្រៀងការពារហ្វីលីពីន៕