ក្រុងវ៉ាស៊ីនតោនៈ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃសៅរ៍បានអ៊ីរ៉ង់បន្ទាប់ការវាយប្រហារដ្រូនទៅលើរោងចក្រផលិតប្រេងរបស់ អារ៉ាប៊ី សាអ៊ូឌីត ដែលត្រូវបានស្តីបន្ទោសទៅលើក្រុមឧទ្ទាមយេម៉ែន។
អ្នកការទូតកំពូលអាមេរិករូបនេះមិនបានបញ្ជាក់ឈ្មោះក្រុងតេអេរ៉ង់ថាជាអ្នកវាយប្រហារដែលនាំឲ្យមានការបាញ់ប្រហារទៅលើរោងចក្រផលិតប្រេង ២ របស់អារ៉ាប៊ីសាអ៊ូឌី ប៉ុន្តែបាននិយាយថាឥឡូវនេះអ៊ីរ៉ង់បានធ្វើការវាយប្រហារ មិនធ្លាប់មានពីមុនទៅលើអ្នកផ្គត់ផ្គង់ថាមពលរបស់ពិភពលោក។
លោក ប៉ុមប៉េអូ បាននិយាយនៅលើធ្វីធ្វើរថា៖ «មិនមានភស្តុតាងថាការវាយប្រហារនោះ បានកើតចេញពីប្រទេស យេម៉ែន»។
«យើងអំពាវនាវឲ្យប្រទេសទាំងអស់ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ជាសាធារណៈនិងដោយគ្មានលក្ខខណ្ឌ។ អាមេរិកនឹងធ្វើការជាមួយដៃគូនិងក្រុមសម្ព័ន្ធមិត្តដើម្បីធានាថាទីផ្សារប្រេងនៅតែផ្គត់ផ្គង់បានល្អហើយអ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះការឈ្លានពានរបស់ខ្លួន»៕ PSA