The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកទៅ​ទស្សនកិច្ច​ប្រទេស អ៊ីរ៉ាក់ ​យ៉ាង​តក់​ក្រហល់​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកទៅ​ទស្សនកិច្ច​ប្រទេស អ៊ីរ៉ាក់ ​យ៉ាង​តក់​ក្រហល់​

Content image - Phnom Penh Post
លោក ម៉ៃក៍ ប៉ុមប៉េអូ ថ្លែង​ទៅ​កាន់​ក្រុម​​អ្នក​សារព័ត៌មាន​នៅ​ក្នុង​យន្តហោះ​​។ រូប​ថតAFP

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកទៅ​ទស្សនកិច្ច​ប្រទេស អ៊ីរ៉ាក់ ​យ៉ាង​តក់​ក្រហល់​

ក្រុង​បាដាដៈ ​ប្រភព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​បាន​ប្រាប់ ​AFP ​ថា​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ចុះចត​នៅ​ក្រុង​បាដាដ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន ​ដោយ​មាន​ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​អាល្លឺម៉ង់​ នៅ​ចំ​ពេល​ភាព​តានតឹង​អាមេរិក​-អ៊ីរ៉ង់ ​កំពុង​ឡើង​​កម្តៅ​​យ៉ាង​ពុះ​កញ្ជ្រោល​។​

ប្រភព​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​នោះ​ថា ​ដោយសារ​តែ​ការពារ​សន្តិសុខ​ក្នុង​កម្រិត​ខ្ពស់​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នោះ​ លោក ​ប៉ុមប៉េអូ ​បាន​ថ្លែង​ថា ​លោក​ក៏​បាន​​ជួប​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​ Adel- Abdel​ Mahdi​។​

ដំណើរ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ ដើម្បី​រឹត​បន្តឹង​ចំណង​ទំនាក់​ទំនង​របស់​ក្រុង​វ៉ាស៊ីនតោន ​ជាមួយ​ក្រុង​បាដាដ​ ខណៈ​ខ្លួន​បាន​ធ្វើ​យុទ្ធនា​ការ ​«​ដាក់​សម្ពាធ​ក្នុង​កម្រិត​ខ្ពស់​បំផុត​» ​ប្រឆាំង​ក្រុង​តេអេរ៉ង់​ ដែល​ជា​គូ​សត្រូវ​ស្លាប់​រស់​របស់​អាមេរិក​ ប៉ុន្តែ​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​អ៊ីរ៉ាក់​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​ថា​ ខ្លួន​កំពុង​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ និង​កង​កម្លាំង​វាយ​ប្រហារ​គ្រាប់​បែក​ទៅ​កាន់​មជ្ឈិមបូព៌ា​ ជា​ការ​ផ្ញើ​សារ «​ដ៏​ច្បាស់​លាស់​មួយ​» ​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់​។​

ទីប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ​ លោក​ ចន បូលតុន ​បាន​ថ្លែង​ថា​ ការ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង ​«​ការ​បង្ក​ហេតុ​ និង​ការ​បង្ហាញ​អំពី​ការ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង»៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍