កាល​ពី​ថ្ងៃ​អង្គារ ទី ១៦ មីនា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Anthony Blinken បាន​អំពាវនាវ​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សន្តិសុខ​រវាង​អាមេរិក និង​ជប៉ុន ​កាន់​តែ​ស៊ីជម្រៅ​ជាង​មុន ខណៈ​លោក​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin ធ្វើ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​អាមេរិក។

ក្នុង​កិច្ចប្រជុំ «២+២» ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Toshimitsu Motegi និង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Nobuo Kishi ពួក​គេ​បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ដូចជា​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត​សន្តិសុខ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​គ្រឿង​អេឡិចត្រូនិក ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា៕