រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បាន​ធ្វើ​ជំនួប​ពិភាក្សា​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ហ្សាការតា កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ជាមួយ​សមភាគី​ឥណ្ឌូនេស៊ី។

លោក Zarif បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អនុគ្រោះ​មួយ​នៅក្នុង​កិច្ចពិភាក្សា​របស់​លោក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោក Retno Marsudi ។

សេចក្តី​ថ្លែងការណ៍​ស្ដីពី​ជំនួប​ពិភាក្សា​នេះ​បាន​ឱ្យ​ដឹងថា៖ «ការគាំទ្រ​ច្បាប់​អន្តរជាតិ ក៏ដូចជា​ការផ្លាស់ប្តូរ​យោបល់​ស្តីពី​ការវិវឌ្ឍ​ចុងក្រោយ នៅក្នុង​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន ស្ថិត​ក្នុង​ចំណោម​បញ្ហា​ផ្សេងទៀត ដែល​ត្រូវបាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ»៕