រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi ក្នុង​កិច្ច​ប្រជុំ​របស់​ពួក​គេ​កាល​ពី​សប្ដាហ៍​មុន បាន​យល់​ព្រម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ករណី​មាន​ជម្លោះ​យោធា​រវាង​ចិន និង​តៃវ៉ាន់​ នេះ​បើ​តាម​ការ​រាយ​ការណ៍​របស់​សារព័ត៌មាន Kyodo News កាល​ពី​ថ្ងៃ​អាទិត្យ​ទី​ ២១ មីនា​។

លោក Austinបាន​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ពេល​ដែល​លោក ​បាន​ជួប​ជា​មួយ​ Kishi កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅតែ​គ្មាន​ការ​ពិភាក្សា​អំពី​ភាព​ជាក់លាក់​នៃ​របៀប​ដែល​ប្រទេស​ទាំង​ពីរ​គួរ​សម្រប​សម្រួល​ការ​ឆ្លើយ​តប​ចំពោះ​ភាព​អាសន្ន​បែប​នេះ​។

មក​ដល់​ពេល​នេះ​ជប៉ុន ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានភាព​អាសន្ន​ដែល​អាច​កើត​មាន​នៅ​កោះ​តៃវ៉ាន់​ទាក់ទង​នឹង​ប្រទេស​ចិន ហើយ​ជំហរ​របស់​ខ្លួន​នៅ​តែ​លើក​ទឹក​ចិត្ត​ដល់​កិច្ចពិភាក្សា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​លើ​ភាព​តាន​តឹង​ឆ្លង​កាត់​ព្រំដែន​នេះ​៕