កាលពី​ថ្ងៃពុធ​ ទី ៧​ មេសា​ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​តៃវ៉ាន់​បាន​និយាយថា ​កោះ​តៃវ៉ាន់​នឹង​ប្រយុទ្ធ​ដល់​ទី​បញ្ចប់ ប្រសិន​បើចិន​វាយ​ប្រហារ​មកលើ​កោះ​តៃវ៉ាន់។

កោះតៃវ៉ាន់​អះអាង​ថា​ កងទ័ព​អាកាស​របស់​ប្រទេស​ចិន ធ្វើ​សមយុទ្ធ​ស្ទើរតែ​រាល់ថ្ងៃ​នៅក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។​ កាល​ពី​ថ្ងៃ​ទី ៥ មេសា ​ប្រទេសចិន​ បាន​និយាយថា ​ក្រុមនាវា​ដឹកយន្ត​ហោះកំពុង​ធ្វើ​សមយុទ្ធ​នៅជិត​កោះនេះ​។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​តៃវ៉ាន់​លោក ​Joseph Wu ​បាន​និយាយ​ថា៖ «យើង​សុខចិត្ត​ការពារខ្លួន​ដោយគ្មាន​សំណួរ​ហើយយើង​នឹងប្រយុទ្ធ​ប្រឆាំង​ប្រសិនបើ​យើងត្រូវ​ការ​ប្រយុទ្ធ។ ហើយ​ប្រសិនបើ​យើង​ត្រូវ​ការ​ការពារ​ខ្លួនដល់​ថ្ងៃចុងក្រោយ​យើងនឹង​ការពារខ្លួន​យើងដល់​ថ្ងៃ​ចុងក្រោយ»។ ​នេះបើ​តាម​ការរាយការណ៍​របស់​សារព័ត៌មាន ​Reuters។

ទីក្រុង​វ៉ាស៊ីនតោន​ដែល​ជាអ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​តៃវ៉ាន់​បាន និង​កំពុង​ជំរុញ​ឱ្យ​កោះតៃវ៉ាន់​ធ្វើ​ទំនើប​កម្មយោធា​របស់​ខ្លួនត្រៀម​សម្រាប់​ការ​វាយ​ប្រហារ​ណាមួយ​ពី​សំណាក់​ភាគី​ប្រទេស​ចិន៕