រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charnvirakul បាន​និយាយ​សន្និសីទ​សារព័ត៌​មាន​ការពីថ្ងៃ​ទី ៣០ មេសា​ថា ប្រជាជន​មិនអាច​ជ្រើសរើស​វ៉ាក់សាំង​កូវីដ១៩​ណា​បានទេ នៅពេល​ដែល​ពួកគេ​ទទួល​ការចាក់​វ៉ាក់សាំង។

លោក Anutin បាន​និយាយថា ប្រជាជន​នឹងត្រូវ​បានទទួល​វ៉ាក់សាំង​ដែល​ស័ក្តិសម​ទៅនឹង​វ័យ និង​ក្រុម​អាយុ​របស់​ពួកគេ។

លោក​បាន​និយាយ​ថា វ៉ាក់សាំង Pfizer ដែល​ត្រូវបាន​សាកល្បង​ប្រើប្រាស់​ជាមួយ​កុមារ ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើងទៅ​នឹងត្រូវ​ផ្តល់​ឱ្យ​កុមារ​ដែលមាន​អាយុ​ចាប់ពី ១២ ដល់ ១៨ ឆ្នាំ។ ចំពោះ​វ៉ាក់សាំង​ស៊ីណូវាក់ (Sinovac) នឹង​ត្រូវ​បានផ្តល់​ជូន​ទៅ​បុគ្គលិក​ពេទ្យ បុគ្គលិក​ជួរមុខ និង​មន្ត្រី​អន្តោប្រវេសន៍​ជាដើម៕