កាលពីថ្ងៃសៅរ៍ ​ទី ៣ ​មេសា ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងត្បូង​បាន​និយាយថា​ លោក​រំពឹងថា​ ចិននឹង​ដើរ​តួនាទី​ក្នុងការ​ធ្វើឱ្យ​មាន​សន្តិភាព​រវាង​កូរ៉េខាងត្បូង​ និង​កូរ៉េ​ខាងជើង។ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងត្បូង​បាន​អញ្ជើញ​ប្រធានាធិ​បតីចិន​ធ្វើ​ទស្សនកិច្ច​ប្រទេសខ្លួន​ ខណៈដែល​សហ​រដ្ឋ​អាមេរិក​បាន​ព្រមបន្ត​ជំរុញឱ្យ​ទី​ក្រុងព្យុងយ៉ាង​ឱ្យ​រំសាយ​អាវុធនុយ​ក្លេអ៊ែរ។

រដ្ឋមន្រ្តី​ក្រសួង​ការបរ​ទេសកូរ៉េ​ខាងត្បូង​ លោក​ Chung Eui-yong ​បាន​និយាយ​ថា៖ «កូរ៉េ​ខាងត្បូង​និងចិន​មាន​គោលដៅ​រួមមួយ​ឆ្ពោះទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​ និងឆ្ពោះ​ទៅ​គោលន​យោបាយ​បង្កើត​សន្តិភាព​ជាអចិន្ត្រៃយ៍»។ សាព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​កូរ៉េខាង​ត្បូង​ បាន​រាយការណ៍​ថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​លោក​ Wang Yi បាន​និយាយថា​ប្រទេស​ចិន​ និង​កូរ៉េខាង​ត្បូង​បាន​ព្រមព្រៀង​គ្នា​ ដើម្បី​ជំរុញ​ដំណើរ​ការ​ដើម្បី​ដោះស្រាយ​បញ្ហាន​យោបាយ​ជុំវិញ​ឧបទ្វីប​កូរ៉េ។

កាល​ពីថ្ងៃទី ២ ​មេសា​ មន្ត្រី​សន្តិសុខ​ជាតិ​មកពី​សហ​រដ្ឋអាមេរិក​ជប៉ុន​ និងចិន​បាន​ព្រមព្រៀង​គ្នាធ្វើ​ការរួមគ្នា​ ដើម្បី​រក្សា​ការ​ដាក់សម្ពាធ​ទៅលើ​កូរ៉េខាងជើង​ឱ្យបោះបង់​ចោល​កម្មវិធី​មីស៊ីលនុយ​ក្លេអ៊ែរ​ និង​មីស៊ីល​ផ្លោង ហើយ​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​កូរ៉េ​ខាងជើង​៕