កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ៦ កុម្ភៈ រដ្ឋាភិបាល​គុយបា​បាន​និយាយ​ថា ​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ឯកជន​ធ្វើ​ប្រតិបត្តិការ​បន្ថែម។ អាជីវកម្ម​ឯកជន​ពី​មុន​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋ។ បញ្ជី​នៃ​អាជីវកម្ម​ដែល​បាន​អនុញ្ញាត​ត្រូវ​បាន​ពង្រីក​ពី ១២៧ ដល់​ជាង ២ ០០០ ក្រោយ​ពី​មាន​កំណែទម្រង់​នេះ។

រដ្ឋ​គុយបា​នឹង​ផ្តោត​លើ​វិស័យ​ដូចជា ប្រព័ន្ធ​ផ្សព្វផ្សាយ​សុខាភិបាល និង​ការពារជាតិ។ អាជីវកម្ម​តូចៗ​នៅ​ប្រទេស​គុយបា ត្រូវ​បាន​បង្កើត​ឡើង​ភាគ​ច្រើន​ជា​អាជីវកម្ម​ឯកជន​ដែល​គ្រប់គ្រង​ដោយ​សិប្បករ​អ្នក​បើក​តាក់ស៊ី និង​ពាណិជ្ជករ។

កាល​ពី​ឆ្នាំ​មុន សេដ្ឋកិច្ច​ប្រទេស​គុយបា មិន​បាន​ដំណើរការ និង​ធ្លាក់ចុះ​ប្រមាណ ១១ ភាគរយ៕