ក្រុង​បាងកក៖ ​រដ្ឋាភិបាល​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រជាជន​ថៃ​មិន​បាន​​អនុវត្ត​​វិធានការ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​នោះ​​នាំ​ឲ្យ​​​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​ ដែល​គិត​មក​ត្រឹម​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​កើន​ឡើង​ចំនួន​អ្នក​ឆ្លង​សរុប​ដល់ ​១ ២៤៥ ​នាក់​ និង ​៦ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់ ​ដោយសារ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​។​

អ្នក​នាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូវីដ ​១៩​ លោក ​តាវីស៊ីន​ វី​សា​ណុ​យូ​ធីន ​បាន​ថ្លែង​ថា​ ទោះបី​ជា​មាន​ការ​ប្រកាស​ព្រះរាជក្រឹត្យ​ឲ្យ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ក្តី​ ក៏​ប្រជាជន​ថៃ​ មិន​បាន​អនុវត្ត​ជាមួយ​វិធានការ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នោះ​ទេ​ ខណៈ​ចំនួន​ករណី​ឆ្លង​ថ្មី​បាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​។​

លោក ​តាវី​ស៊ីន​ វី​សា​ណុ​យូ​ធីន​ បាន​ធ្វើ​សុន្ទរក​ថា ​កាល​ពី​ថ្ងៃ​សៅរ៍​ ក្រោយ​ពី​កិច្ច​ប្រជុំ ​១ ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ប្រា​យុធ​។​

លោក​បាន​ថ្លែង​ថា​ ខ្លួន​បាន​ឯកភាព​ឲ្យ​មាន​ការ​គ្រប់គ្រង​ជំងឺ​ទៅ​តាម​សមត្ថភាព​ ត្រូវ​បាន​ចាត់​វិធានការ​តាមរយៈ​ការ​កាត់​បន្ថយ​មិន​ឲ្យ​មាន​ការ​ឆ្លង​រីក​រាល​ដាល​តទៅ​ទៀត​។​

លោក ​តាវី​ស៊ីន ​បាន​ថ្លែង​ថា៖ ​«​ប៉ុន្តែ​ការ​កើន​ឡើង​តួលេខ​បាន​បង្ហាញ​ថា​ ប្រជាជន​ថៃ​នៅ​តែ​មិន​សហការ​ឲ្យ​បាន​គ្រប់គ្រាន់​​។

ដោយ​បាន​លើក​ឡើង​ពី​តួលេខ​ទាំង​នោះ ​លោក​បាន​ថ្លែង​ថា​ ប្រជាជន ​៧០ ​ភាគរយ​ បាន​សហការ ​ករណី​ថ្មី​​នឹង​បន្ត​កើន​ឡើង​។​​ បើ​មាន​ប្រជាជន​ ​៨០ ​ភាគរយ ​សហការ​តួលេខ​នឹង​ថយ​ចុះ​ជា​បណ្តើរៗ​ ហើយ​បើ​ប្រជាជន ​៩០ ​ភាគរយ សហការ​វិញ​នោះ​ តួលេខ​នេះ​នឹង​កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត​៕ BKP/SK