The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ទុយនីស៊ី ​និង​ក្រុម​គ្រូ​បង្រៀន​ ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់​កូដកម្ម​




រដ្ឋាភិបាល​ទុយនីស៊ី ​និង​ក្រុម​គ្រូ​បង្រៀន​ ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់​កូដកម្ម​

Content image - Phnom Penh Post
ក្រុម​មេធាវី​របស់​​ឪពុកម្តាយ​​សិស្ស​ ធ្វើសន្និ​សីទកាសែត​កាលពីថ្ងៃ​​ទី ៩ ខែកុម្ភៈ​។ AFP

រដ្ឋាភិបាល​ទុយនីស៊ី ​និង​ក្រុម​គ្រូ​បង្រៀន​ ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ចប់​កូដកម្ម​

ក្រុងទុយនីសៈ ​រដ្ឋាភិបាល​ទុយនីស៊ី ​និង​សហជីព​គ្រូ​បង្រៀន ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​បញ្ចប់​​​​កូដកម្ម​រយៈ​ពេល​​ជា​ច្រើន​ខែ ​ដែល​បាន​រំខាន​សាលា​នៅ​ទូទាំង​ប្រទេស​នេះ​។

ប្រធាន​សហជីព​សាលា​មធ្យម​សិក្សា​លោក Morched Idriss ​បាន​ថ្លែង​ប្រាប់ ​AFP ​ថា​៖ ​«​យើង​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ជា​មួយ​រដ្ឋាភិបាល​ជុំវិញ​ការ​ទាមទារ​របស់​យើង»។

លោក​ បាន​បន្ថែម​ថា ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នោះ​ លោក​គ្រូ​ និង​អ្នក​គ្រូ​ទាំង​អស់​ បាន​បញ្ចប់​កូដ​កម្ម​របស់​ពួក​គេ ​ហើយ​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ដើម្បី​ធ្វើ​ឲ្យ​សាលា​របស់​ពួក​គេ​នៅ​ក្នុង​ឆ្នាំ​នេះ ​ទទួល​បាន​ជោគជ័យ​»។​

ដោយ​មាន​ចង​សម្ព័ន្ធ​ជា​មួយ​សហជីព​ពាណិជ្ជកម្ម​ UGTT ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​ ​សហជីព​នោះ​បាន​ធ្វើ​កូដកម្ម ​ចាប់​តាំង​ពី​ខែ​តុលា​ជុំវិញ​ការ​អំពាវនាវ​ឲ្យ​ដំឡើង​ប្រាក់​ខែ ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ​និង​លក្ខខណ្ឌ​ល្អ​ប្រសើរ​នៅ​តាម​សាលា​នានា​។

កូដកម្ម​នោះ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សាលា​រៀន​នៅ​ទុយនីស៊ី​យ៉ាង​ខ្លាំង។ គ្រូ​បង្រៀន​ជា​ច្រើន​ មិន​បាន​រៀបចំ​ប្រលង​ឆមាស​លើក​ទី​១​ ឬ​ធ្វើ​ពិន្ទុ​ឲ្យ​សិស្ស​នៅ​ឡើយ​ទេ​។ ​

កិច្ច​ព្រមព្រៀង​នោះ​បាន​កើត​ឡើង​ក្រោយ​ពី​គ្រូ​បង្រៀន​រាប់​ពាន់​នាក់​ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​ទុយនីស​កាល​ពី​ថ្ងៃ​ពុធ​​សប្តាហ៍​មុន​។

ការ​​តវ៉ា​នោះ​ បាន​កើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ នៅ​មុន​កូដកម្ម​វិស័យ​​សាធារណៈ​​ដែល​បាន​អំពាវនាវ​ដោយ​ក្រុម​អាជ្ញាធរ​ទុយនីស៊ី បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ជា​មួយ​សហជីព​ពាណិជ្ជកម្ម៕ AFP/PSA​

អត្ថបទគួរចាប់អារម្មណ៍