The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ​ធ្វើ​ការ​ពិភាក្សា​ថ្នាក់​ជាតិ ​ជាមួយ​ក្រុម​គណបក្ស​នយោបាយ​

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ​ធ្វើ​ការ​ពិភាក្សា​ថ្នាក់​ជាតិ ​ជាមួយ​ក្រុម​គណបក្ស​នយោបាយ​

Content image - Phnom Penh Post
លោក នីកូឡាស ម៉ាឌូរ៉ូ ថ្លែ​​ង​នៅក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃទី​ ១៦ ខែ កញ្ញា​​។ AFP

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា ​ធ្វើ​ការ​ពិភាក្សា​ថ្នាក់​ជាតិ ​ជាមួយ​ក្រុម​គណបក្ស​នយោបាយ​

ក្រុង​បេណូស​អ៊ា​រីស៖ លោក​រដ្ឋមន្ត្រី​ទំនាក់ទំនង​ Jorge Rodriguez បាន​ថ្លែង​តាម​ទូរទស្សន៍​របស់​រដ្ឋ​ថា​ ក្រុម​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​បាន​ធ្វើ​ការ​ពិភាក្សា​ថ្នាក់​ជាតិ​​ជាមួយ​ក្រុម​គណបក្ស​នយោបាយ​។ ​

កាល​ពី​ខែ​សីហា​ លោក​ប្រធានាធិបតី​ នីកូឡាស ​ម៉ាឌូរ៉ូ ​បាន​ឈប់​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ​ដោយសារ​ក្រុង​វ៉ាស៊ីនតោន​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​នៅ​អាមេរិក​។ ​

លោក​ Rodriguez ​បាន​ថ្លែង​ថា៖ «យើង​បាន​ធ្វើ​ការ​ពិភាក្សា​ថ្នាក់​ជាតិ​មួយ​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ ដែល​រួម​មាន​ក្រុម​អ្នក​តំណាង​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​តំណាង​គណបក្ស​នយោបាយ​» ​ដោយ​បាន​បញ្ជាក់​ថា​ នឹង​មាន​កិច្ច​ពិភាក្សា​ទូលំទូលាយ​មួយ​ទៀត ​និង​កម្លាំង​នយោបាយ​ទាំង​អស់​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម​។ ​​

លោក​ក៏​បាន​ស្នើ​ឲ្យ​បណ្តា​ប្រទេស​ក្រៅ ​សហការ​ជាមួយ​ក្រុង​ការ៉ាកាស​ជំនួស​ឲ្យ​ការ​រៀបចំ​ផែនការ​ធ្វើ​ការ​អន្តរាគមន៍​ដោយ​​យោធា​។ ​​​​

ក្រុម​អ្នក​ចូលរួម​កិច្ច​ពិភាក្សា​នោះ ​រួម​មាន​គណបក្ស​ចលនា​ដើម្បី​សង្គម​និយម​ គណបក្ស​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​មុខ​ និង​បក្ស​នយោបាយ​ដទៃ​ទៀត។

យោង​តាម​ទូរទស្សន៍​រដ្ឋ​របស់​វ៉េណេស៊ុយអេឡា​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ខ្លះ​ត្រូវ​បាន​សម្រេច​​​​រួច​ហើយ ​ដូច​ជា​ការ​ប្រគល់​គណបក្ស​សង្គម​និយម​រួបរួម​វ៉េណេស៊ុយអេឡា​ទៅ​ឲ្យ​​សភា​ ​ការ​ដោះលែង​អ្នក​ទោស ​ការ​ប្រកាស​បដិសេធ​ទណ្ឌកម្ម​របស់​អាមេរិក​​ និង​ការ​ផ្លាស់ប្តូរ​ដំណើរការ​បោះ​ឆ្នោត​៕ Sputnik/PSA

អត្ថបទគួរចាប់អារម្មណ៍