
លោកស្រី Nicola Sturgeon គ្រវីដៃនៅលើជណ្តើរនិវេសនដ្ឋានផ្លូវការ Bute House របស់លោកស្រីនៅក្នុងទីក្រុង Edinburgh កាលពីថ្ងៃទី ឧសភា។ AFP
គណបក្សជាតិស្កុតឡេន (SNP) បានឈ្នះការបោះឆ្នោតសភាជាប់គ្នាលើកទី៤ កាលពីថ្ងៃសៅរ៍ និងអះអាងថា ខ្លួននឹងជំរុញឱ្យមានការធ្វើប្រជាមតិមួយទៀតលើឯករាជភាពស្កុតឡេនពីចក្រភពអង់គ្លេស បើទោះជាប្រទេសនេះបានចាញ់សំឡេងឆ្នោតក្នុងសភា ១ អាសនៈក៏ដោយ។
ការឈ្នះឆ្នោតសភាលើកនេះ អាចនឹងត្រួសត្រាយផ្លូវឱ្យប្រទេសស្កុតឡេន ដើម្បីដកខ្លួនចេញពីចក្រភពអង់គ្លេស។ រដ្ឋាភិបាលរំដោះខ្លួននេះ អាចនឹងមានអំណាចក្នុងការគ្រប់គ្រងប្រទេស ប៉ុន្តែទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ អាចនៅតែស្ថិតក្នុងគន្លងរបស់រដ្ឋាភិបាលអង់គ្លេសនៅទីក្រុងឡុងដ៍ដដែល។
បើទោះបីជាគណបក្ស SNP បានឈ្នះសំឡេងភាគច្រើនក្ដីប៉ុន្តែប្រទេសនេះបានបរាជ័យក្នុងការស្វែងរកអាសនៈចំនួន ៦៥ ដែលជាចំនួនអាសនៈត្រូវការ ដើម្បីឈ្នះតាមទម្រង់តំណាងសមាមាត្រ។ ប៉ុន្តែប្រទេសនេះ អាចនឹងយកឈ្នះការគ្រប់គ្រងអាណត្តិសភារយៈពេល ៥ ឆ្នាំ ដោយក្នុងនោះមានសមាជិក ៨រូបមកពីខាងឯករាជភាពស្កុតឡែន។
មេដឹកនាំគណបក្ស SNP និងរដ្ឋមន្រ្តីទី១ របស់ស្កុតឡេនលោកស្រី Nicola Sturgeon បាននិយាយថា អាទិភាពរបស់យើងបច្ចុប្បន្ន គឹដោះស្រាយបញ្ហាវិបត្តិកូវីដ ១៩ សិន ប៉ុន្តែការធ្វើប្រជាមតិឯករាជ្យមួយដើម្បីទទួលបាននូវសំឡេងគាំទ្រច្រើននៅតែជាអ្វី ដែលយើងកំពុងព្យាយាមយកចិត្តទុកដាក់៕