ក្រុង​យី​ឡានៈ លោកស្រី​ប្រ​ធានាធី​បតី​តៃវ៉ាន់ ​សៃ​ អ៊ីង​វិន ​បាន​ជំរុញ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ កាល​ពី​ថ្ងៃ​​ចន្ទ ​ក្រោយ​ពី​រថ​ភ្លើង​ល្បឿន​លឿន​មួយ​គ្រឿង​បាន​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្រឡាប់​​នៅ​លើ​ផ្លូវ​ទេសច​រណ៍​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ ដោយ​បាន​បណ្តាល​ឲ្យ​១៨​នាក់​ស្លាប់​ ជា​ឧបត្តិ​ហេតុ​​​​​​ផ្លូវ​ដែក​អាក្រក់​បំផុត​នៅ​លើ​កោះ​នេះ​ សម្រាប់​រយៈ​​ពេល ​២៧​ឆ្នាំ​។

គ្រោះ​ថ្នាក់​រថ​ភ្លើង​ រអិល​ធ្លាក់​ចេ​ញ​​ពី​ផ្លូវ​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ដ៏​ពេញ​និយម​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បណ្តាល​បណ្តាល​ឲ្យ​អ្នក​ដំណើរ​​១៨៧​នាក់​ រង​របួស​។ ​

បើ​យោង​តាម​ក្រសួង​ដឹក​ជញ្ជូន​តៃ​វ៉ាន់​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​មាន​ក្មេង​​ម្នាក់​ អាយុ​ ៩ ​ឆ្នាំ។ ​

សិស្ស​សាលា​ពីរ​នាក់​ មាន​អាយុ​ចាប់​ពី ​១២ ​ឆ្នាំ ​ដល់ ​១៣ ​ឆ្នាំ​ មក​ពី​សាលា​វិទ្យា​ល័យ​នៅ​ក្នុង​ក្រុង​​ Taitung ​ជា​ទី​ដែល​រថ​ភ្លើង​នោះឆ្ពោះ​ទៅ​ ​ក៏​បាន​ស្លាប់​ដែរ​។​​​​

ក្រុម​មន្ត្រី​ បាន​និយា​យ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​អ្នក​ដំណើរ​មួយ​ចំនួន​ទៀត​មិន​ទាន់​រាប់​បញ្ជូល​ទេ​ និង​ថា​ កិច្ច​ប្រឹង​ប្រែង​រុក​រក​កំពុង​បន្ត​នៅ​កន្លែង​គ្រោះ​ថ្នាក់​នៅ​តំបន់​យី​ឡាន​ភាគ​ឦសាន​៕​ SK

រ​ថភ្លើង​​​​​ល្បឿនលឿន​Puyuma ​រអិលធ្លា​ក់ផ្លូ​វនៅ​តំបន់យី​ឡា​ន​ភាគ​ឦសាន​​​​តៃវ៉ាន់។ AFP