ក្រុង​ចា​ចូ​អេង​សៅៈ ​មន្ត្រី​បាន​និយាយ​ថា​មនុស្ស​យ៉ាង​តិច​ ១៨​ នាក់បាន​ស្លាប់​ និង​ជាង ​៤០ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស ​នៅ​ក្នុង​ប្រទេស​ថៃ​ នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​រថ​ភ្លើង​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បុក​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​អ្នក​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សាសនា​មួយ​។

​ការ​បុក​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​មាន​ចម្ងាយ​ប្រហែល​ ៥០ ​គីឡូម៉ែត្រ ​នៅ​ភាគ​ខាង​កើត​ក្រុង​បាងកក​បាន​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ និង​បង្ក​ឲ្យ​ខូច​ដំបូល​រថយន្ត​មួយ​ផ្នែក។

ប្រធាន​មន្ទីរ​ពេទ្យ​លោកស្រី ​Sombat Chutimanukul ​បាន​ថ្លែង​ថា​អ្នកដំណើរ​រាប់​សិបនាក់​ ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

លោក​ស្រី​​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា៖​ «មនុស្ស ៤​ នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ និង​ ៨ នាក់​ផ្សេង​ទៀត​ ក្នុង​ចំណោម​ ២៣ ​នាក់ ​ដែល​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​លោក​ស្រី​ កំពុង​ត្រូវ​បាន​គេ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់»៕ PSA