ក្រុង​សៅប៉ូឡូ៖ ​អង្គភាព​​ពន្លត់​អគ្គិភ័យ​ប្រចាំ​តំបន់​បាន​រាយការណ៍​ថា​ រថយន្ត​ក្រុង ១ គ្រឿង​​កម្ពស់ ​២ ជាន់​ ដែល​បាន​ដឹក​ក្រុម​កម្មករ​រោងចក្រ​វាយនភណ្ឌ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ទំនិញ ​១ ​គ្រឿង​ នៅ​ក្នុង​រដ្ឋ​សៅប៉ូឡូ​ ប្រទេស​ប្រេស៊ីល​ភាគ​អាគ្នេយ៍ ​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​បាន​បណ្តាល​ឱ្យ​មនុស្ស ​៤០ ​នាក់​ស្លាប់​ នៅ​ក្នុង​ឧប្បត្តិហេតុ​បុក​គ្នា​នោះ​។​

ឧប្បត្តិហតុ​បុក​តាម​ផ្លូវ​នោះ​ គឺ​ជា​ឧប្បត្តិហេតុ ​១ ក្នុង​ចំណោម​ឧប្បត្តិហេតុ​បុក​គ្នា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​បំផុត​នៅ​ឆ្នាំ​​នេះ​ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ ដែល​បាន​កើត​ឡើង​រយៈពេល​ខ្លី​នៅ​មុន​ម៉ោង ​៧ ​ព្រឹក​ នៅ​តាម​មហា​វិថីហាយវេ​ SP 249 ​ក៏​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ ជា​ផ្លូវ ​Alfredo de​ Oliveira​ CarvalhoHwy ​នៅ​ក្នុង​ទីក្រុង​តាហ្គៃ ​ចម្ងាយ ​៣៤៧ ​គីឡូ​ម៉ែត្រ​ ពី​ភាគ​ខាង​លិច​នៃ​រដ្ឋ​ធានី​សៅប៉ូឡូ​។​

យោង​តាម​អង្គភាព​​ពន្លត់​អគ្គិភ័យ​សៅប៉ូឡូ​បាន​ឱ្យ​ដឹង​ថា ​មនុស្ស​ចំនួន​ ៣៧​ នាក់​ នៅ​កន្លែង​កើត​ហេតុ​ និង​ ៣​ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទប់​សង្គ្រោះ​បន្ទាន់​ ដែល​ពួក​គេ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ទីនោះ​ និង​​ ១១​ នាក់​ផ្សេង​ទៀត​ បាន​ស្នាក់​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ដែរ៕ Xinhua/SK