របាយការណ៍​មួយ​បាន​បង្ហាញ​ថា ប្រទេស​កូរ៉េខាងជើង បាន​ផលិត​មីស៊ីល​នុយក្លេអ៊ែរ និង​មីស៊ីល​ពេញ ១ ឆ្នាំ ២០២០ ដែល​ការ​ផលិត​នុយក្លេអ៊ែរ​នេះ​បាន​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ​Reuters។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ប្រទេស​កូរ៉េខាងជើង ​បាន​ផ្តល់​មូលនិធិ​ទៅ​កម្មវិធី​ផលិត​នុយក្លេអ៊ែរ​នេះ ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក ​ដែល​ត្រូវ​បាន​លួច​ពី​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ហើយ​បាន​បន្ត​ស្វែងរក​សម្ភារ និង​បច្ចេកវិទ្យា ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​ទាំង​នេះ​ថែម។

របាយការណ៍​បាន​រក​ឃើញ​ថា អ៊ីរ៉ង់​បាន​សហការ​ជាមួយ​ប្រទេស​កូរ៉េខាងជើង ​លើ​ការ​អភិវឌ្ឍ​គម្រោង​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ​នៅ​ឆ្នាំ ២០២០។ ប្រទេស​អ៊ីរ៉ង់ ​និយាយ​ថា ចំពោះ​ការ​ស៊ើបអង្កេត និង​វិភាគ​លើ​ករណី​នេះ អាច​មាន​ព័ត៌មាន​មិន​ពិត និង​ទិន្នន័យ​ប្រឌិត៕