The Phnom Penh Post Search

Search form

របាយ​ការណ៍​ពុករលួយ​អាហ្រ្វិក​ខាងត្បូង បង្កើន​សម្ពាធ​លើ​លោក​ហ្ស៊ូម៉ា

Content image - Phnom Penh Post
លោក​ហ្ស៊ូម៉ា នៅ​ក្នុង​តុលាការ​ជាន់​ខ្ពស់ North Gauteng។ Afp

របាយ​ការណ៍​ពុករលួយ​អាហ្រ្វិក​ខាងត្បូង បង្កើន​សម្ពាធ​លើ​លោក​ហ្ស៊ូម៉ា

ក្រុងប្រេតូរីយ៉ាៈ ក្រុម​ឃ្លាំមើល​ប្រឆាំង​អំពើពុក​រលួយ​របស់​អាហ្រ្វិក​ខាងត្បូង ពីថ្ងៃ​ព្រហស្បតិ៍ បាន​អំពាវ​នាវ​ឲ្យ​ក្រុម​រដ្ឋអាជ្ញា ធ្វើការ​ស៊ើប​អង្កេត​លើ​សកម្មភាព​ព្រហ្មទណ្ឌ​ដែល​បានចោទ​ប្រកាន់ ខណៈ​ខ្លួន​បានចេញ​របាយការណ៍​មួយ​ចំពោះ​ប្រធានា​ធិបតី លោក ចា​កុប ហ្ស៊ូ​ម៉ា ដែល​បាន​បញ្ឆេះ​ការអំពាវ​នាវ​ថែមទៀត​ឲ្យ​លោក​លាលែង​ពីតំណែង។

លោក​ហ្ស៊ូម៉ា ដែល​តំណែង​ប្រធានា​ធិបតី​របស់​លោក​ត្រូវហ៊ុម​ព័ទ្ធ​ដោយ​រឿងអាស្រូវ​រាប់មិន​អស់ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការចេញ​របាយការណ៍រ​បស់​ស្ថាប័ន​អ្នកការពារ​សាធារណៈ ប៉ុន្តែ​មេធាវី​របស់​លោក​បានបត់ ៩០ ដឺក្រេ​និង​លុបចោល​បណ្តឹង​ឧទ្ធរណ៍រ​បស់​ពួកគេ។

របាយការណ៍​នោះ ត្រូវ​បានចេញ​ប៉ុន្មាន​ម៉ោង​ក្រោយ​ដោយបាន​ធ្វើឲ្យ​ប៉ះពាល់​លោក​ហ្ស៊ូ​ម៉ា​ថែម​ទៀត ក្រោយពី​សេចក្តី​សម្រេច​បន្តបន្ទាប់​របស់​តុលា​ការដែល​ធ្វើ​ឲ្យ​លោក​ខាតបង់​ពេលវេលា និង​គណបក្ស ANC ដែល​កំពុង​ដឹកនាំ ដែល​នាំឲ្យ​មានការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​បញ្ចប់​ការ​គ្រប់គ្រង​បំបែក​ពូជសាសន៍។

ការស៊ើប​អង្កេត បាន​ស្រាវជ្រាវ​ការចោទ​ប្រកាន់​ជាច្រើន​ដែល​លោក​ហ្ស៊ូ​ម៉ា បាន​អនុញ្ញាត​ឲ្យគ្រួសារ​លោក Guptas ជា​គ្រួសារ អ្នកជំនួញ​ឥណ្ឌា​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​មាន​ឥទ្ធិពល​ជ្រុល ហួស​ហេតុ​លើ​រដ្ឋាភិបាល​នៅក្នុង​នោះ​រួមមាន​ការអនុញ្ញាត​ឲ្យ ពួកគេ​ជ្រើស​រដ្ឋមន្ត្រី​ខ្លះ។

នៅក្នុង​ចំណោម​លទ្ធផល​នៅក្នុង​របាយការណ៍​កម្រាស់ ៣៥៥ ទំព័រ​មាន​ចំណង​ជើងថា «State of Capture និង​ត្រូវបាន​ពន្យល់​នៅ​ទំព័រមុខ គឺ​ភ័ស្តុតាង​តាម​ទូរស័ព្ទ​ដែល​លោក David van Rooyen បាន​ទៅលេង​អ្នកជិត​ខាងនៅ Johannesburg ជាទី​ដែល​គ្រួសារ​លោក Guptas រស់នៅ​មុន​លោក​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​