The Phnom Penh Post Search

Search form

របាយ​ការណ៍ៈ​ កូ​រ៉េ​ខាង​ជើង ​ស្នើសុំ​ពន្យារ​ពេល​​​ ពិភាក្សា​កម្រិត​កំពូល​

Content image - Phnom Penh Post
រដ្ឋមន្ត្រីការប​រទេស​​​ម៉ៃក៍ ប៉ុមប៉េអូ ធ្វើ​សន្និសីទ​កាសែតនៅ​ក្រសួង​ការបរទេស​អាមេ​រិក​ក្នុងរដ្ឋធានី​​វ៉ា​ស៊ីនតោន។ AFP

របាយ​ការណ៍ៈ​ កូ​រ៉េ​ខាង​ជើង ​ស្នើសុំ​ពន្យារ​ពេល​​​ ពិភាក្សា​កម្រិត​កំពូល​

ក្រុង​សេ​អ៊ូលៈ​ មន្ត្រី​ការ​ទូត​កំពូល​ក្រុង​សេអ៊ូល​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កូរ៉េ​ខាង​ជើង​ បាន​ស្នើ​ឲ្យអាមេរិក​ពន្យា​រពេល​​ជំនួប​ពិភាក្សា​កម្រិត​កំពូល​នៅ​ក្នុង​ក្រុង​ញូវ​យ៉ក​ នៅ​សប្តាហ៍​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​វ៉ាស៊ីន​តោន​ បាន​ប្រកាស​ភ្លាមៗ​អំពី​ការ​ពន្យា​រពេល​នៃ​ជំនួ​ប​នោះ​។

ក្រសួង​ការបរ​ទេស​អាមេរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ជំនួប​​រវាង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​លោក​ម៉ៃក៍ ​ប៉ុមប៉េអូ ​និង​មន្ត្រី​កំពូល​កូរ៉េ​ខាង​ជើង​លោក ​Kim​Yong​ Chol ​ថ្មីៗ​នេះ​ បាន​កំណត់​ពេល​ជំនួប​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ត្រូវ​បាន​ពន្យា​រពេល ​«ទៅ​ពេលក្រោយ​វិញ​»។

គ្មាន​ការ​ពន្យល់​បន្ថែម​ណា​មួយ​ ត្រូវ​បាន​ផ្តល់​ឲ្យ​នោះ​ទេ ​ប៉ុន្តែ​ក្រុង​ព្យុង​យ៉ាង ​កំពុង​ទាម​​ទារថា ​ទណ្ឌ​កម្ម​ទាំង​អស់ ​ដែល​ដាក់​ទៅ​លើ​កម្ម​វិធី​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ខ្លួន​នោះ គួរ​​ត្រូវ​បាន​កាត់​បន្ថយ​ ​ខណៈ​ក្រុងវ៉ាស៊ីន​តោន​ ទទូច​ថា ​ទណ្ឌ​កម្ម​ទាំង​នោះ ​គួរ​តែ​នៅ​ជា​ធរ​មាន ​រហូត​ដល់​ក្រុង​ព្យុង​យ៉ាង​ ធ្វើ​ការ​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ​។​

រដ្ឋ​មន្ត្រី​ការ​បរ​ទេស​កូរ៉េ​ខាង​ត្បូង ​លោក​ Kang​Kyung-wh ​បាន​ថ្លែង​ថា ​ក្រុង​ព្យុង​យ៉ាង​ បាន​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ជំនួប​នោះ​។

យោង​តាម​ភ្នាក់​ងារ​សារ​ព័ត៌មាន​Yonhap បានឲ្យដឹងថា លោក​ Kang​ បាន​ថ្លែង​ប្រាប់​ ក្រុម​សមាជិកសភា​ថា​៖ «​អាមេរិក​ ប្រាប់​យើង​​ថា​ ខ្លួន​បាន​ទទួល​សារ​មួយ​ពី​កូរ៉េខាង​ជើង ដែល​​​ស្នើសុំ​ពន្យារ​ពេល​ជំនួប​នោះ​»។ ចំ​ណែក​លោក​ Kim​ Yong​ Chol ​គ្រោងឡើង​យន្តហោះ​​ពី​​ប៉េកាំង​ទៅ​ក្រុង​ញូវ​យ៉ក​៕ SK

អត្ថបទគួរចាប់អារម្មណ៍