The Phnom Penh Post Search

Search form

របាយការណ៍ៈ សេរីភាព​សារព័ត៌​មាន​ នៅ​ប៉ាគីស្ថាន ​ស្ថិត​ក្រោម​សម្ពាធ​របស់​យោធា

Content image - Phnom Penh Post
​ក្រុមសកកម្មជន​សិទ្ធិមនុស្ស​ដុត​ទៀននៅក្បែរ​បដាមានរូប​កូហ្វី​អា​ណាន់។ AFP

របាយការណ៍ៈ សេរីភាព​សារព័ត៌​មាន​ នៅ​ប៉ាគីស្ថាន ​ស្ថិត​ក្រោម​សម្ពាធ​របស់​យោធា

ក្រុង​អ៊ីស្លា​ម៉ា​បាដៈ, របាយការណ៍​មួយ​របស់​គណៈកម្មាធិការ​ដើម្បី​ការពារ​ក្រុម​អ្នក​កាសែត ដែល​ចេញ​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា សេរីភាព​សារ​ព័ត៌មាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជាទី​ដែល​ក្រុម​អ្នក​កាសែត​ប្រឈម​នឹង​ការ​បំភិត​បំភ័យ ដោយ​កងទ័ព​មាន​អំណាច​អម​ដោយ​អំពើ​ហិង្សា​ដែល​ជា​ជុំរុញ​ឲ្យ​ពួកគេ​ឲ្យ​រិះគន់។

របាយការណ៍​នោះ បាន​បញ្ជាក់ថា កងទ័ព គឺ​ពិតជា​ស្ថាប័ន​មាន​ឥទ្ធិពល​បំផុត​នៅ​ប៉ាគីស្ថាន ប៉ុន្តែ​បាន​ដាក់​រឹត​ត្បិត​ទៅ​លើ ការ​រាយ​ការណ៍ ដោយ​បាន​រារាំង​លទ្ធភាព​ឲ្យ​ធ្វើការ​រិះគន់​តាមរយៈ​វិធីសាស្ត្រ​បំភិត​បំភ័យ​ដោយ​ផ្ទាល់ និង​មិន​ផ្ទាល់។

របាយការណ៍​នេះ បាន​បន្ថែមថា៖ «តាម​លក្ខណៈ​ឯកជន ក្រុម​ការី​និពន្ធ​ជាន់ខ្ពស់ និង​ក្រុម​អ្នក​កាសែត​និយាយ​ថា លក្ខខណ្ឌ​ជាច្រើន​សម្រាប់​សារ​ព័ត៌មាន​សេរី​អាក្រក់​ដូចគ្នា នៅ​ពេល​ប្រទេស​នេះ ស្ថិត​នៅ​ក្រោម​អំណាច​ផ្តាច់ការ​របស់​យោធា និង​ក្រុម​អ្នក​កាសែត​រង​ការ​វាយ​ប្រហារ និង កាសែត​ជា​ច្រើន​ត្រូវ​បង្ខំ​ឲ្យ​បិទ»។

របាយការណ៍​នោះ បាន​បញ្ជាក់ថា ការបំផ្លាញ​នោះ បានកើត​ឡើង ខណៈ​ការ​សម្លាប់​អ្នក​កាសែត​បាន​ធ្លាក់​ចុះ ប៉ុន្តែ ការ​សម្លាប់​ទាំង​នោះ​ភ្ជាប់​ក្រុម​យោធា ឬ ក្រុម​ពាក់ព័ន្ធ​យោធា ទៅ​នឹង​ចំនួន​ពាក់​កណ្តាល​នៃ​ការ​សម្លាប់​អ្នក​កាសែត ២២ នាក់​កាល​ពី ១០ ឆ្នាំ​កន្លង​ទៅ។

របាយការណ៍​ដដែល​នោះ បាន​ឲ្យ​ដឹងថា ការបំភិតបំភ័យ​កាន់តែ​កើនឡើង និង​ការ​សម្លាប់​ធ្លាក់​ចុះ គឺ​ពាក់​ព័ន្ធ​គ្នា។

របាយការណ៍​ផ្តល់​សំឡេង​ដល់​ក្រុម​អ្នកកាសែត​ដែល​និយាយថា ពួកគេ​រង ការ​បំភិត​បំភ័យ។ អ្នក​កាសែត​ម្នាក់​ត្រូវ​រង​ការ​វាយ​ដុំ​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ និង​ម្នាក់​ទៀត ត្រូវ​រង​ការ​វាយ​ដំ​ដោយ​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ៕

អត្ថបទគួរចាប់អារម្មណ៍