The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - របាយការណ៍ៈ អ្នក​ជួញ​ដូរ​គ្រឿង​​ញៀន​បង់ក្លាដែស​ជិត ​៣០០ ​នាក់ ត្រូវ​បាន​​គេ​សម្លាប់​

របាយការណ៍ៈ អ្នក​ជួញ​ដូរ​គ្រឿង​​ញៀន​បង់ក្លាដែស​ជិត ​៣០០ ​នាក់ ត្រូវ​បាន​​គេ​សម្លាប់​

Content image - Phnom Penh Post

របាយការណ៍ៈ អ្នក​ជួញ​ដូរ​គ្រឿង​​ញៀន​បង់ក្លាដែស​ជិត ​៣០០ ​នាក់ ត្រូវ​បាន​​គេ​សម្លាប់​

ក្រុងដា​ក្កាៈ ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​បង់ក្លាដែស​ បាន​រឹប​អូស​គ្រឿង​ញៀន​មេតាំហ្វេតាមីន​ ៥៣ ​លាន​គ្រាប់​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ​កើន​ឡើង ​៣៣ ​ភាគរយ​នៅ​ក្នុង ​១ ​ឆ្នាំ ​ស្រប​ពេល​​មាន​ការ​បង្រ្កាប​ទៅ​លើ​ការ​ជួញ​ដូរ​ទូទាំង​ប្រទេស​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នោះ​។

យោង​តាម​ក្រុម​អាជ្ញាធរ​ដែល​បាន​បញ្ជាក់​ថា ​តួ​លេខ​រឹបអូស​នេះ គឺ​ជា​ភ័ស្តុតាង​ដែល​យុទ្ធនាការ​​​របស់​ពួក​គេ​កំពុង​ធ្វើ​ការ​នោះ​ បាន​ឲ្យ​ដឹង​ថា ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជិត ​៣០០ ​នាក់​ត្រូវ​បាន​គេ​សម្លាប់ ​កាល​ពី​ឆ្នាំ ​២០១៨​​។

ក្រុម​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា​ របាយការណ៍​ជួញ​ដូរ​គ្រឿង​ញៀន​នោះ ​បាន​បង្ហាញ​ថា ចំនួន​ស្លាប់​ទាំង​នោះ​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ទេ។​

នាយកដ្ឋាន​គ្រប់គ្រង​ប្រឆាំង​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា គ្រឿង​ញៀន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា យ៉ាបា(yaba) ជា​ភាសា​ថៃ​ដែល​មាន​ន័យ​ថា ​ថ្នាំ​ឆ្កួត​នោះ​ត្រូវ​បាន​រឹបអូស​យក​​​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ប្រជាជន ​១៦៥ ​លាន​នាក់ ​នៅ​អាស៊ី​ខាង​ត្បូង​នេះ​។

អនុ​ប្រធាន​នាយកដ្ឋាន​នោះ​បាន​ប្រាប់ AFP ថា​ ចំនួន​គ្រឿង​ញៀន​ដែល​រឹបអូស ​ក្នុង ១ ឆ្នាំ​នេះ ខ្ពស់​​បំផុត​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍