The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - របាយការណ៍ៈ ឥណ្ឌា-ប៉ាគីស្ថាន ​ប្តេជ្ញា​វាយ​ប្រហារគ្នាដោយ​មីស៊ីល​




របាយការណ៍ៈ ឥណ្ឌា-ប៉ាគីស្ថាន ​ប្តេជ្ញា​វាយ​ប្រហារគ្នាដោយ​មីស៊ីល​

Content image - Phnom Penh Post
មីស៊ីល​ Agni V រប​ស់ឥណ្ឌា​ និង​មី​ស៊ីល Shaheen 1A រ​បស់​ប៉ាគី​​​ស្ថាន​។ RT

របាយការណ៍ៈ ឥណ្ឌា-ប៉ាគីស្ថាន ​ប្តេជ្ញា​វាយ​ប្រហារគ្នាដោយ​មីស៊ីល​

ក្រុង​ម៉ូស្គូៈ ​យោង​តាម​របាយ​ការណ៍​របស់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា ​ភាព​មិន​ចាញ់​មិន​ឈ្នះ​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ នៅ​តំបន់​កាស្មៀរ​ នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​តាម​ដែន​អាកាស ​និង​ការ​បាញ់​គ្នា​ឆ្លង​ព្រំដែន​ប៉ុន្តែ​ប្រទេស​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​ទាំង ​២ ​បាន​ប្តេជ្ញា​ប្រើប្រាស់​មីស៊ីល​របស់​ពួក​គេ​​នៅ​ត្រង់​ចំណុច​មួយ​។​

ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្តី​របស់​ក្រុម​អ្នក​ការទូត​ឥណ្ឌា ​ប៉ាគីស្ថាន​ និង​ប្រភព​ជា​ច្រើន​របស់​រដ្ឋាភិបាល​អាមេរិក​ថា​ នៅ​ពេល​មាន​អរិភាព​នៅ​ក្នុង​តំបន់​កាស្មៀរ​ដែល​មាន​ជម្លោះ​ឡើង​ដល់​ចំណុច​កំពូល​ក្រុង​ញូវដេលី​គំរាម​វាយ​ប្រហារ​មីស៊ីល​របស់​ខ្លួន​ទៅ​លើ​ប៉ាគីស្ថាន​ខណៈ​ក្រុង​អ៊ីស្លាម៉ាបាដ​បាន​និយាយ​ថា​ ខ្លួន​នឹង​ឆ្លើយ​តប​ដោយ​មីស៊ីល​របស់​ខ្លួន រហូត​ដល់ ​៣ ដង​ ឯ​ណោះ​។ ​​​

កាល​ពី​ខែ​កុម្ភៈ​ ក្រុម​ជន​សកម្ម​ប្រយុទ្ធ​Jaish-e-Mohammed​មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​កង​ទ័ព​ឥណ្ឌា​ ដោយ​បាន​បណ្តាល​ឲ្យ​ទាហាន​រាប់​សិប​នាក់​ស្លាប់​។​ ឥណ្ឌា​​​ បាន​ឆ្លើយ​តប​ដោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យក​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​នេះ​នៅ​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន​​ជា​គោលដៅ​ ដោយ​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​ និង​​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​បន្ត​បន្ទាប់​ដែល​យន្តហោះ​ឥណ្ឌា​ត្រូវ​បាញ់​ទម្លាក់​ហើយ​ពី​ឡុត​ម្នាក់​ត្រូវ​​ប៉ាគីស្ថាន​ចាប់​ខ្លួន​។

នៅ​ពេល​ដែល​ភាព​តានតឹង​ឡើង​កម្តៅ​ខ្លាំង ​ប្រទេស ​ឥណ្ឌា បាន​ប្តេជ្ញា​វាយ​ប្រហារ​មីស៊ីល ​៥ ​គ្រាប់ ​ទៅ​លើ​គោលដៅ​ជាក់​លាក់​នៅ​ប៉ាគីស្ថាន៕ RT/PSA

អត្ថបទគួរចាប់អារម្មណ៍