ក្រុងម៉ូស្គូៈ រុស្ស៊ីកាលពីថ្ងៃចន្ទ បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកកំពុងរៀបចំដាក់ទៅលើកូរ៉េខាងជើងនោះខុសច្បាប់។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskov បានថ្លែងនៅក្នុងអំឡុងសន្និសីទកាសែតមួយថា៖«យើងចាត់ទុកទណ្ឌកម្មទាំងនោះ ខុសច្បាប់»។
ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ បានកើនឡើងខ្លាំង ចាប់តាំងពីកងកម្លាំងអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិកមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឧបត្តិហេតុថ្មីៗនៅក្នុងមានការវាយប្រហារទៅលើនាវាដឹកប្រេងជាច្រើននៅតំបន់ដែនទឹកនៃឈូងសមុទ្រអូម៉ង់នោះ។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានសម្រេចលុបចោលផែនការវាយប្រហារសងសឹកអុីរ៉ងនៅនាវាចុងក្រោយ ដោយបន្ធូរបន្ថយការគំរាមកំហែងនៃវិធានការយោធា៕ PSA