និយតករ​ទូរគមនាគមន៍​រុស្ស៊ី​បាន​ប្រកាស​កាល​ពី​ពុធ ទី ១០ មីនា ថា​ពួក​គេ​កំពុង​រឹត​បន្តឹង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ដោយ​កាត់​បន្ថយ​ល្បឿន​អ៊ីនធឺណិត ដោយ​ចោទ​ប្រកាន់​វេទិកា​សង្គម​ថា ខកខាន​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ការ​ដក​សារ​ហាមឃាត់​ចេញ​ពី​គេហទំព័រ​របស់​ពួក​គេ។

និយតករ Roskomnadzor បាន​គំរាម​បិទ​សេវាកម្ម​នេះ​ទាំង​ស្រុង ហើយ​បាន​និយាយ​ថា មាន​សារ​ច្រើន​ជាង ៣ ០០០ ដែល​ផ្ទុក​នូវ​មាតិកា​ខុស​ច្បាប់។

Twitter ក៏​ដូចជា​បណ្ដាញ​សង្គម​អាមេរិក​ផ្សេង​ទៀត ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​ក្រុម​អ្នកគាំទ្រ​មេ​ដឹកនាំ​ចលនា​ប្រឆាំង Alexei Navalny ដែល​ការ​ចាប់​ខ្លួន​របស់​លោក​កាល​ពី​ដើម​ឆ្នាំ​នេះ បាន​បង្ក​ឱ្យ​មាន​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ធំៗ​មួយ​ចំនួន​របស់​រុស្ស៊ី៕