កាលពីថ្ងៃអង្គារ រុស្ស៊ីស្នើឱ្យដាក់ពន្ធនាគារអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalny ដោយមិនបាច់ មានវត្តមានលោកនៅសាវនាការពីបទរំលោភលក្ខខណ្ឌនៃការព្យួរទោសដែលគាត់បានជាប់និងបទឧក្រិដ្ឋដទៃទៀត។ នេះបើយោងតាមសារព័ត៌មាន Reuter។

លោក Navalnyដែលជាអ្នករិះគន់ឈានមុខគេមួយរូបរបស់ប្រធានាធិបតីVladimir Putin’sត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលកាលពីខែសីហាបន្ទាប់ពីធ្លាប់សន្លប់លើយន្ដហោះដែលអាល្លឺម៉ង់និងប្រទេសលោកខាងលិចផ្សេងទៀតនិយាយថាជាការប៉ុនប៉ងធ្វើឃាតគាត់ ដោយដាក់សារធាតុសរសៃប្រសាទ Novichok។

សេវាកម្មពន្ធនាគារសហព័ន្ធរបស់សហព័ន្ធរុស្ស៊ី (FSIN) កាលពីខែមុនបានបញ្ជាឱ្យគាត់ហោះហើរពីប្រទេសអាល្លឺម៉ង់ជាបន្ទាន់ ខណៈលោកកំពុងព្យាបាលជំងឺ និងត្រឡប់មករុស្ស៊ីវិញជាបន្ទាប់ បើមិនដូច្នោះទេរុស្ស៊ីនឹងចាប់គាត់ដាក់ពន្ធនាគារមិនខានបើគាត់មិនបានវិលត្រឡប់មកទាន់ពេល។

លោកក៏ត្រូវបានគេបទផ្តន្ទាទោសឱ្យទទួលទោសពីឆ្នាំ ២០១៤ មក និងបានរត់គេចពីពីការត្រួតពិនិត្យរបស់អាជ្ញាធរត្រួតពិនិត្យព្រហ្មទណ្ឌរបស់ប្រទេសរុស្ស៊ីផងដែរ។ លោកNavalny បាននិយាយថាការផ្តន្ទាទោសដើមគឺមកហេតុផលនយោបាយទេ៕