The Phnom Penh Post Search

Search form

រុស្ស៊ី​ ចាប់​ផ្តើម​​សម​យុទ្ធ​​យោធា​ធំ​បំផុត​ មិន​ធ្លាប់​មាន​

Content image - Phnom Penh Post
ប្រធានាធិបតី​រុស្ស៊ី​​​លោកវ្លាឌីមៀរ​ ពូទីន និង​​រដ្ឋមន្ត្រីាកា​រ​ពារ​​Sergei Shoigu ត្រួតពិនិត្យ​នាវា​ចម្បាំង​នៅ​​អំឡុងព្យុះ​ហ​យា​ត្រារបស់​កងទ័ពជើងទឹក​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា​។ AFP ​

រុស្ស៊ី​ ចាប់​ផ្តើម​​សម​យុទ្ធ​​យោធា​ធំ​បំផុត​ មិន​ធ្លាប់​មាន​

ក្រុងហុី​តាៈ ប្រទេស​រុស្ស៊ី​​កាល​ពី​ថ្ងៃ​អង្គារ ​​បាន​ចាប់​ផ្តើម​​អ្វី​ដែល​ខ្លួន​ហៅ​ថា​ ជា​​​សម​យុទ្ធ​យោធា​ធំ​បំផុត​មិន​ធ្លាប់​មាន​​ ដោយ​មាន​​កង​ទ័ព​​រុស្ស៊ី​​រាប់​សែន​នាក់​​ចូល​រួម​​​ជា​មួយ​នឹង​ទាហាន​ចិន​​​នៅ​ក្នុង​ការ​បង្ហាញ​​​កម្លាំង​ដ៏​ធំ​មួយ ​​​ដែល​ធ្វើ​ឲ្យ​លោក​ខាង​លិច​​បារម្ភ​។

​សម​យុទ្ធ​យោធា​ដែល​​មាន​រយៈ​ពេល​មួយ​សប្តាហ៍​នេះ​ ​​ដែល​មាន​ឈ្មោះ​ថា «​Vostok 2018» (​ខាង​កើត​២០១៨) «​បាន​ចាប់​​ផ្តើម​»​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​​ភាគ​ខាង​កើត​ និង​នៅ​សមុទ្រ​ប៉ាស៊ី​ហ្វិក​។ ​នេះ​បើ​យោង​តាម​ក្រសួង​ការ​ពារ​ជាតិ ​ដែល​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​។

​ប្រទេស​រុស្ស៊ី​ បាន​ចេញ​វីដេ​អូ​​រូប​រថយន្ត​យោធា​ យន្ត​ហោះ ឧទ្ធម្ភាគ​ចក្រ​ ​និង​នាវា ​ដែល​ដែល​កំពុង​ចូល​ទៅ​កាន់​ទី​តាំង​​សម្រាប់​ដំណាក់​កាល​​ដំបូង​នៃ​សម​យុទ្ធ​នេះ​។

សម​យុទ្ធ​នេះ​ ដែល​រួម​​​បញ្ចូល​កង​ទ័ព​ចិន និង​ម៉ុង​ហ្គោលី ​ត្រូវ​បាន​ថ្កោល​ទោស​​ដោយអង្គការ NATO ថា​ ជា​ការ​សម​សម្រាប់​​«​ជម្លោះ​ទ្រង់​ទ្រាយ​ធំ​»៕ PS

អត្ថបទគួរចាប់អារម្មណ៍