The Phnom Penh Post Search

Search form

រុស្ស៊ី​ ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើបៗ​ នៅ​ក្នុង​សមយុទ្ធ

Content image - Phnom Penh Post
​ទាហានរុស្ស៊ី​ឈរ​យាម​នៅពីមុខ​រ៉ា​ដា​នៅអំឡុងសមយុទ្ធ​ Vostok-2018។ AFP

រុស្ស៊ី​ ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើបៗ​ នៅ​ក្នុង​សមយុទ្ធ

ក្រុង​តេ​ឡិ​ម​បាៈ ប្រទេស​រុស្ស៊ី​បានដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើប​បំផុត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ប្រើ​ប្រព័ន្ធ​នេះ​ដើម្បី​ទប់​ទល់​ការ​វាយ​ប្រហារ​សាកល្បង​ពី​ដែន​អាកាស ជា​ផ្នែក​នៃ​អ្វី​ដែល​ខ្លួន​បាន​ពិពណ៌នា​ថា ជា​សម​យុទ្ធ​យោធា​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

សមយុទ្ធ​យោធា​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ធុន S-400 ជា​ប្រព័ន្ធ​ការ​ដែន​អាកាស​បាញ់​ពី​ផ្ទៃ​រាប​ស្មើ​ទៅ​លើ​អាកាស​ដែល​ក្រុម​ប្រទេស​សមាជិក​ណាតូ​ចាត់​ទុក​ថា វា​បង្ក​ការ​គំរា​មកំហែង​ដល់​យន្តហោះ​ចម្បាំង​របស់​ពួកគេ។

ការធ្វើ​សមយុទ្ធ​នៅលើ​ទីលាន​ហ្វឹកហាត់​តេ​ឡិ​ម​បា មាន​ចម្ងាយ​ប្រហែល ១៣០ គីឡូម៉ែត្រ នៅ​ភាគ​ខាង​ជើង​ក្រុង​ជីតា​ក្នុង​តំបន់ Siberia ដោយ​មាន​ទាហាន ១០០០ នាក់​ចូលរួម និង​សម្ភារ​យោធា​ប្រមាណ ៥០០ ឈុត។

ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា សមយុទ្ធ​យោធា​នោះ​ទទួល​បាន​ជោគ​ជ័យ។

មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅក្នុង​កងកម្លាំង​ទ័ពអាកាស​រុស្ស៊ី​លោក Sergei Kuryshkin បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «ទាហាន​បាន​បញ្ចប់​បេសកកម្ម​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព»។

លោក​មន្ត្រី​យោធា Sergei Tikhonov បាន​ថ្លែងថា សមយុទ្ធ​យោធា​នោះ ជំរុញ​ឲ្យ​មានការ​វាយ​ប្រហារ​មីស៊ីល​ទ្រង់ទ្រាយ​ធំ​មួយ​ពី​សត្រូវ​ដែល​មិន​ស្គាល់​ឈ្មោះ។

កាលពី​ឆ្នាំទៅ ក្រុង​ម៉ូស្គូ​បាន​ចុះហត្ថលេខា​មួយ ដើម្បី​លក់​ប្រព័ន្ធ​ការពារ​ប្រភេទ​នេះ​ទៅ​ឲ្យ​តួកគី ដោយ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សម្ព័ន្ធ​មិត្ត​ណាតូ​របស់​ក្រុង​អង់ការ៉ា៕

អត្ថបទគួរចាប់អារម្មណ៍