ក្រុង​ម៉ូស្គូៈ​កាល​ពី​ថ្ងៃ​អង្គារ​ ក្រសួង​ការ​បរ​ទេស​រុស្ស៊ី​ បាន​រិះ​គន់​ការ​អះ​អាង​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​អំពីការ​ជ្រៀត​ជ្រែក​របស់ រុ​ស្ស៊ី​ ក្នុង​ការ​ចរចា​ជុំវិញ​បញ្ហា​អាហ្វហ្គា​នីស្ថាន ​ខណៈ​ក្រុង​វ៉ា​ស៊ីន​តោន ខិត​ខំ​បង្វែរ​ការ​ស្តី​បន្ទោស​ចំពោះ​ការ​បរា​ជ័យ​គោល​នយោ​បាយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ David Hale ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ទទួល​បន្ទុក​កិច្ច​ការ​នយោ​បាយ ​បាន​ចោទ​រុស្ស៊ី​ពី​បទ​គាំទ្រ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន​។ ​​​ ​

សេចក្តីថ្លែង​កា​រណ៍មួយ​​របស់​ក្រសួង​នោះ​ បា​ន​​ឲ្យ​ដឹង​ថា៖​«យើង​​ចា​ត់​ទុក​សេ​ចក្តី​ថ្លែង​ការ​ណ៍​​របស់​លោក​Haleថា​​ជា​​កិច្ច​​ខិតខំប្រឹ​ង​ប្រែង​មិន​សម​រម្យ​មួយ​​​ក្នុង​ការ​បង្វែរ​​ការ​ទទួល​ខុសត្រូវ​ទៅ​ឲ្យភាគី​រុស្ស៊ី​វិញ​​​ចំពោះ​ការ​បរាជ័យ​​​របស់​អាមេរិក​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ខ្វះ​សមិទ្ធិផល​​​ក្នុង​កិច្ចប្រឹង​ប្រែង​របស់​​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ស្វែងរកដំណោះស្រាយ​​ចំពោះ​បញ្ហា​​អាហ្វហ្គា​នី​ស្ថាន​នោះ។

ក្រ​សួង​​ដដែល​នោះ បាន​និយាយ​ថា ​ការ​ចោទ​ប្រកាន់​នោះ​ អាច​បណ្តាល​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ ខណៈ​ក្រុង​ម៉ូ​ស្គូ កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ស​ម្រួល​ដំណើរ​ការ​ផ្សះ​ផ្សា​នៅ​​ក្នុង​អាហ្វ​ហ្គា​នី​ស្ថាន​ ដោយ​បាន​លើក​ឡើង​ពី​ការ​រៀប​ចំ​ជំនួប​ទី​២​របស់​ក្រុង​ម៉ូស្គូ​អំពី​របៀប​ពិ​គ្រោះ​យោ​បល់​អំពី​បញ្ហា​អាហ្វ​ហ្គា​នីស្ថាន៕ PSA