ក្រុង​ម៉ូស្គូៈ ​កាល​ពី​ថ្ងៃ​ពុធ ​រុស្ស៊ី ​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាមេរិក​ដែល​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដោយ​បាន​ចោទ​ប្រកាន់​ក្រុង​វ៉ាស៊ីន​តោន​ជុំវិញ​ការ​ចំអក​ឡក​ឡឺយ​ និង​ការ​មើល​ស្រាល​អង្គការ​ពិភព​លោក​មួយ​នេះ​។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​រុស្ស៊ី​ លោក​ ស្រី ​Maria Zakharova​ បាន​ថ្លែង​ប្រាប់​សន្និ​សីទ​កាសែត​មួយ​នៅ​ក្រុង​ម៉ូស្គូ​ថា​៖​«​​ជា​ថ្មី​ម្តង​ទៀ​ អា​មេ​រិក ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិ​នាម​របស់​​អង្គការ​សិទ្ធិ​មនុស្ស​របស់​ខ្លួន​យ៉ាង​ធ្ងន់​ធ្ងរ ​ដោយ​បាន​បង្ហាញ​ ការ​មិន​គោរព​ចំពោះ​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​ស្ថាប័ន​នានា​របស់​ខ្លួន។

លោក​ស្រី​ បាន​ចោទ​ប្រកាន់​អាមេ​រិក​ចំពោះ​ការ​បដិ​សេដ​មិន​ទទួល​ស្គាល់​ ការ​កើត​ឡើង​នៃ​​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស ​ខណៈ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​កំពុង​ព្យាយាម​ប្រើ​ប្រាស់​​ឥទ្ធិ​ពល​គ្រប​ដណ្តប់​ក្រុម​ប្រឹក្សា​នេះ​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​របស់​ខ្លួន​នោះ។ ​

លោក​ស្រី​ ក៏​បាន​រិះ​គន់​អា​មេ​រិក​ចំពោះ​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេស​ដទៃ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​៕ PSA