The Phnom Penh Post Search

Search form

រុស្ស៊ី រិះគន់​អាមេរិក​ ចំពោះ​ការមិន​អើពើ ដល់​កិច្ចចរចា​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី

Content image - Phnom Penh Post
រថ​ក្រោះ​​​​ទាហាន​​​​​ស៊ីរី​​ធ្វើ​ដំណើរ​តាម​​​ផ្លូវ​​​មួយ​នៅ​​​ក្រុង ​​​al-Hajar alAswadខណៈ​​បើក​យុទ្ធ​នាការ​​​ប្រឆាំង ​​​​​​​​​​​IS។ AFP

រុស្ស៊ី រិះគន់​អាមេរិក​ ចំពោះ​ការមិន​អើពើ ដល់​កិច្ចចរចា​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី

ក្រុងអាស្តាណា: កាលពី​ថ្ងៃ​ចន្ទ ប្រមុខ​បើក​កិច្ចចរចា​រុស្ស៊ី លោក Alexander Lavrentyev បាន​រិះគន់​អាមេរិក​ពី​បទ​មិន​បញ្ជូន​គណៈ​ប្រតិភូ ដើម្បី​អង្កេត​លើ​កិច្ចចរចា​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី​នាពេល​ថ្មីៗ​បំផុត​នៅ​កាហ្សាក់ស្ថាន។

ក្រុម​អ្នកបើក​កិច្ចចរចា​មកពី​អ៊ីរ៉ង់ រុស្ស៊ី និង តួ​ក​គី បាន ប្រមូល​ផ្តុំ​គ្នា​ក្នុង​ក្រុង​អាស្តាណា​របស់​ប្រទេស​កាហ្សាក់ស្ថាន​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​មាន​ក្តី​សង្ឃឹម​ថា នឹ​ងធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ចំពោះ​ដំណោះ​ស្រាយ​នយោបាយ​នៅ​ក្នុង​ទឹកដី​ស៊ីរី ខណៈ​ភាព​តាន​តឹង​មាន​ការ​កើន​ឡើង​នៅ​ទូទាំង​តំបន់។

ដោយ​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត បន្ទាប់​ពីថ្ងៃ​ដំបូង​នៃ​កិច្ចចរចា​ដឹកនាំ​ដោយ​ក្រុង​ម៉ូស្គូ លោក Lavrentyev បាន​ធ្វើការ​រិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន មិន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​ឲ្យ​ចូលរួម បន្ទាប់​ពី​គណៈ​ប្រតិភូ​របស់​ខ្លួន បាន​ចូលរួម​ក្នុង​កិច្ចចរចា​ទី ៨ លើក​មុន​នៅ​ក្នុង​ក្រុង​អាស្តាណា។

លោក Lavrentyev បាន​ថ្លែងថា៖ «ជា​អកុសល កិច្ចចរចា​លើក​នេះ ភាគី​អាមេរិក​បានសម្រេច​ចិត្ត​មិន​គាំទ្រ​កិច្ច ប្រឹង​ប្រែង​របស់​អន្តរជាតិ​ទេ»។

លោក បាន​ថ្លែងថា៖ «យើង​មានការ​សោកស្តាយ​ចំពោះ​រឿងនេះ ហើយ​ជឿថា ដំណោះស្រាយ​នយោបាយ​ពិត​ជា​អាច ទៅ​រួច»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។