រូបិយប័ណ្ឌ​អេឡិចត្រូនិក Bitcoin ទទួល​បាន​កំណត់ត្រា​ថ្មី​ឡើង​ថ្លៃ​ដល់​ជិត ៥០ ០០០ ដុល្លារ ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​បាន​បំបែក​កំណត់ត្រា​របស់​ខ្លួន ​ខណៈ​រូបិយប័ណ្ណ​ប្រភេទ​នេះ​ក្លាយ​ទៅ​ជា​រូបិយប័ណ្ណ​អេឡិចត្រូនិក​ធំ​បំផុត​នៅ​លើ​ពិភព​លោក។

ថ្មីៗ​នេះ Bitcoin មាន​តម្លៃ​ប្រមាណ ៤៨ ៧០០ ដុល្លារ ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ កើន​ឡើង​បាន​ជាង ៣% និង​ត្រូវ​បាន​គេ​ទិញ​លក់​ខ្ពស់​ដល់ ៤៩ ៧១៤ ដុល្លារ ​នៅ​មុន​នេះ ១ ថ្ងៃ។ គិត​មក​ដល់​បច្ចុប្បន្ន រូបិយប័ណ្ណ​អេឡិចត្រូនិក​ប្រភេទ​នេះ កើន​ឡើង​ស្ទើរ​តែ ៧០%៕