ក្រុង​បាកដាដៈ ​កង​កម្លាំង​សន្តិ​សុខ​អ៊ី​រ៉ាក់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​វាយ​ប្រហារ​រ៉ុក្កែត​ ២ ​គ្រាប់​ បាន​កំណត់​គោល​ដៅ​ទៅ​លើ​អ្នក​ការ​ទូត​អាមេរិក​ និង​ទីតាំង​យោធា​ជា​ច្រើន​កន្លែង​នៅ​ពេល​យប់​ ហើយ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ជាង​មួយ​សប្តាហ៍​មក​នេះ​ ចាប់​តាំង​ពី​បាន​ចាប់​ខ្លួន​ អ្នក​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​មិន​ធ្លាប់​មាន​ពី​មុន​ ដើម្បី​ទប់​ស្កាត់​ការ​វាយ​ប្រហារ​ស្រ​ដៀង​គ្នា​នោះ​។​

​ចាប់​តាំង​ពី​ខែ​តុលា​ ក្រុម​អ្នក​ការ​ទូត​ និង​កង​កម្លាំង​អាមេ​រិក​ នៅ​ទូ​ទាំង​ប្រទេស​អ៊ី​រ៉ាក់​ ត្រូវ​បាន​កំណត់​គោល​ដៅ​ដោយ​ការ​វាយ​ប្រហារ​មីស៊ីល​ប្រហែល​ ៣៦​គ្រាប់​ ដែល​ក្រុង​វ៉ា​ស៊ីន​តោន​ បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ​គាំទ្រ​អ៊ី​រ៉ង់​។​

​នៅ​ក្នុង​វិធាន​ការ​ដំបូង​របស់​ខ្លួន​ ក្រុម​កង​កម្លាំង​សម្រាំង​អ៊ី​រ៉ាក់​ កាល​ពី​ចុង​ខែ​មិថុនា​ បាន​ចាប់​ខ្លួន​ក្រុម​យុទ្ធ​ជន​បាន​គាំទ្រ​ដោយ​អ៊ី​រ៉ង់​ជាង ​១២​ នាក់​ ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រៀបចំ​ផែន​ការ​វាយ​ប្រហារ​ថ្មី​មួយ​ ទៅ​លើ​តំបន់​បៃតង​នៅ​ក្រុង​បាក​ដាដ​ ដែល​ជា​កន្លែង​របស់​អាមេ​រិក​ និង​ស្ថាន​ទូត​បរទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ទី​នោះ​។​

​មន្ត្រី​រដ្ឋាភិ​បាល​អ៊ី​រ៉ាក់បាន​ថ្លែង​ថា​ ការ​ឆ្មក់​វាយ​ប្រហារ​នោះ​នឹង​ធ្វើ​ឡើង ​ខណៈ​មាន​ «​សារ​»​ មួយ​ នឹង​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ពេល​ខាង​មុខ​ ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ប៉ុន​ប៉ង់​ធ្វើ​ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត​៕ SK