
ក្រុងឡុងដ៍ៈ នាយករដ្ឋមន្រ្តីអង់គ្លេស លោក ដេវីដ កាម៉េរ៉ុន កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យស្កុតលែនចៀសវាងបំបែកប្រទេសដោយនិយាយថា ដូចសព្វថ្ងៃវាជាពិភពលោកពីរល្អបំផុត។
ជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោកដើម្បីបញ្ចុះបញ្ចូលពលរដ្ឋស្កុតលែន នៅមុនការធ្វើប្រជាមតិស្តីពីឯករាជភាពនៅឆ្នាំក្រោយ លោក កាម៉េរ៉ុន បានបញ្ជាក់ថា ការបំបែកការរួមសុខរួមទុក្ខរយៈពេលជាង៣០០ឆ្នាំរបស់ជាតិទាំងពីរ នឹងធ្វើឲ្យពួកគេបែកបាក់គ្នា«កាន់តែអាក្រក់ទៅៗ»។
ក្នុងប្រសាសន៍ដែលគេចេញផ្សាយមុនការបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទ ស្តីពីការវិភាគរបស់រដ្ឋាភិបាលអង់គ្លេសអំពីដើរតួរបស់ស្កុតលែននៅក្នុងចក្រភពអង់គ្លេស លោក បានថ្លែងថា៖ «និយាយដោយសាមញ្ញគឺចក្រភពអង់គ្លេស ដំណើរការបានយ៉ាងល្អ។ តើហេតុអ្វីបានជាយើងបំបែកវា?»។
លោក កាម៉េរ៉ុន បានមើលស្រាលទឡ្ហីករណ៍ជាច្រើនដែលថា ស្កុតលែននឹងមិនរុងរឿងទេក្នុងនាមជាប្រទេសឯករាជ្យមួយ ដោយនិយាយថា៖«ខ្ញុំគ្មានពេលវេលាសម្រាប់អ្នកដែលនិយាយថា ស្កុតលែន គ្មានផ្លូវអាចដើរដោយខ្លួនឯងបានទេ។ ខ្ញុំដឹងពីការចូលរួមចំណែករបស់ស្កុតលែន និងពលរដ្ឋស្កុតលែនដើម្បីធ្វើឲ្យអង់គ្លេសទទួលជោគជ័យ ដូច្នេះសម្រាប់រូបខ្ញុំពុំមានការសង្ស័យអំពីឯករាជ្យស្កុតឡែនទេ៕ AFP/NR