ប្រទេស​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ចិន ​ទាក់ទង​នឹង​ជនជាតិ​ភាគ​តិច​មូស្លីម​អម្បូរ​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង​នៃ​ប្រទេស​ចិន។

ប្រទេស​ចិន ​រង​ការ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ​និង​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​តំបន់​ស៊ីនជាំង​ដោយ​មាន​សមាជិកសភា​លោក​ខាង​លិច​កាន់​តែ​ច្រើន​ឡើង។

ក្រុម​អម្បូរ​អ៊ុយហ្គ័រ​មាន​ចំនួន​ជាច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ជំរំ​ស៊ីនជាំង​ដែល​រដ្ឋាភិបាល​ចិន​ថា ​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម៕