ក្រុងប៉ារីសៈប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃសៅរ៍ បានប្រាប់មេដឹកនាំប៉ាឡេស្ទីនលោក ម៉ាមុដ អាបាស តាមទូរស័ព្ទថាបារាំង នឹងបន្តកិច្ចប្រឹងប្រែងការទូត ដើម្បីឲ្យក្រុមអ្នកចរចាអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធ្វើការចរចាសន្តិភាពជាថ្មី និងបញ្ចប់ភាពទាល់ច្រកនៅឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញដោយការិយាល័យរបស់លោកបានឲ្យដឹងថា លោកម៉ាក្រុង បានញ្ជាក់ពីភាពចាំបាច់នៃការចរចារកដំណោះស្រាយរវាងភាគីទាំងពីរនេះ។
នៅក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទប្រធានាធិបតីបារាំងរូបនេះ ក៏បានសម្តែងកង្វល់ជុំវិញស្ថានភាពនៅក្នុងតំបន់ហ្គាហ្សា ដោយបានជំរុញឲ្យបញ្ចប់វិធានការបិទច្រកនិងការរឹតបន្តឹងដែលកំណត់ដោយភាគីអ៊ីស្រាអែល និងពេលជាមួយគ្នានោះដែរ ក៏បានទាមទារឲ្យមានការធានាសន្តិសុខសម្រាប់ពលរដ្ឋអ៊ីស្រាអែល៕ Xinhua/PSA