ក្រុ​ងវ៉ា​ស៊ីន​តោនៈ ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ លោក​ស្រី​ Kirsten Gillibrand ​ជា​អ្នក​រិះ​គន់​លោក​ ដូណាល់ ​ត្រាំ ​ឥត​សំចៃ​មាត់​និង​អ្នក​គាំទ្រ​បញ្ហា​នានា​របស់​ស្ត្រី​នៅ​ក្នុង​នោះ​ មាន​ចលនា​ «MeToo» បាន​ប្រកាស​ថា ​លោក​ស្រី​ នឹង​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​។

រយៈ​ពេល​ជិត​ ២២ ខែ​ មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២០ ​នោះ ការ​ប្រកួត​ប្រជែង​តំណែង​សេត​វិមាន ​កំពុង​កើត​ឡើង​យ៉ាង​ច្បាស់ ​ខណៈ​ពល​រដ្ឋ​អាមេរិក​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​តម្លៃ​ថា​ តើ​នរណា​​​​អាច​ជា​បេក្ខជន​បក្ស​ប្រឆាំង​ ដែល​ត្រូវ​ប្រជែង​ជា​មួយនឹង​​លោក​ ដូណាល់ ត្រាំ​ នោះ​។ ​​

សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រជាធិបតេយ្យ​ ៤ ​រូប​ ៣ រូប​​នៅ​ក្នុង​ចំ​ណោម​ពួក​គេ​ជា​ស្ត្រី​ ​បាន​បោះ​ជំហាន​ឈាន​ទៅ​ធ្វើ​យុទ្ធនាការ​ផ្លូវ​ការ​មួយ​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ហើយ​ក៏​មាន​សមាជិក​ជា​ច្រើន​ទៀត​នៅ​ក្នុង​នោះ​ មាន​អ្នក​រួម​ការងារ​នៅ​ព្រឹទ្ធសភា​ជា​ច្រើន​នាក់​ទៀត​​អ្នក​ជំនួញ​ប្រឆាំង​នឹង​លោក ​ត្រាំ​និង​អតីត​អនុ​ប្រធានាធិបតី​លោក ​ជូ​ បៃ​ដិន​ កំពុង​ត្រៀម​ខ្លួន​ប្រជែង​តំណែង​ប្រធានាធិបតី​ជា​មួយ​ ត្រាំ​ ដែរ។

សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បាន​ប្រាប់​លោក​ Stephen Colbert ​នៅ​កម្មវិធី​ Talk Show ​នៅ​ទូរទស្សន៍​ CBS ​របស់​លោក​ថា៖​ «​ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ ជា​ប្រធានាធិបតី​អាមេរិក​ ដោយ​សារ​ជា​ម្តាយ​វ័យ​ក្មេង​ម្នាក់ ​ខ្ញុំ​នឹង​តស៊ូ​ ដើម្បី​កូន​ៗ​របស់​ប្រជាជន​ដទៃ​ទៀត​យ៉ាង​ស្វិត​ស្វាញ​ដូច​ដែល​ខ្ញុំ​បាន​តស៊ូ​ ដើម្បី​ខ្លួន​ខ្ញុំ​ផ្ទាល់​​ជា​មូលហេតុ​ដែល​ខ្ញុំ​ជឿ​ថា​ ការ​គាំពារ​​សុខភាព​ គួរ​តែ​ត្រឹមត្រូវ​ និង​មិនមែន​ជា​ឯកសិទ្ធិ​នោះ​ទេ​។

គោល​បំណង​របស់​លោកស្រី​នឹង​បញ្ចូល​យេន​ឌ័រ​នៅ​ក្នុង​យុទ្ធនា​ការ​ឃោសនា ​ការ​ប្រយុទ្ធ​ការ​រើស​អើង​នៅ​តាម​ស្ថាប័ន​នានា ដោយ​ផ្តោត​ទៅ​លើ​ផល​ប្រយោជន៍​ពិសេស​ៗ ​និង​បង្កើត​ប្រព័ន្ធ​អំណាច​នៅ​ក្នុង​ក្រុង​វ៉ាស៊ីន​តោន​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​ រលួយ​ផ្នែក​នយោបាយ​ និង​ភាព​លោភ​លន់​។

លោកស្រី​ បាន​បន្ថែម​ថា៖ ​«ខ្ញុំ​ដឹង​ថា ​ខ្ញុំ​មាន​ក្តី​មេត្តា​ ​សេចក្តី​ក្លាហាន ​និង​ការ​តាំង​ចិត្ត​ ធ្វើ​​​ឲ្យ​បាន​​សម្រេច​កិច្ច​ការ​ទាំង​អស់​នោះ»៕ AFP/PSA

សមា​ជិកព្រឹទ្ធសភាអាមេរិកលោកស្រី Kirsten Gillibrand។ AFP