The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី Liz Cheney ​រិះគន់​សហសេវិក​របស់​គណបក្ស​សាធារណរដ្ឋ​ទាក់ទង នឹង​កុបកម្ម​នៅកាពី​តូល




លោកស្រី Liz Cheney ​រិះគន់​សហសេវិក​របស់​គណបក្ស​សាធារណរដ្ឋ​ទាក់ទង នឹង​កុបកម្ម​នៅកាពី​តូល

Content image - Phnom Penh Post
លោកស្រី Liz Cheney ថ្លែងទៅកាន់សារព័ត៌មាននទៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី១២ ឧសភា។ AFP

លោកស្រី Liz Cheney ​រិះគន់​សហសេវិក​របស់​គណបក្ស​សាធារណរដ្ឋ​ទាក់ទង នឹង​កុបកម្ម​នៅកាពី​តូល

កាលពី​ថ្ងៃអាទិត្យ​ លោកស្រី Liz Cheney ​ដែលត្រូវ​បាន​បណ្តេញ​ចេញពី​អ្នកដឹកនាំ នៃ​គណបក្ស​សាធារណរដ្ឋ​នៃ​អតីត​ប្រធានា​ធិបតី​អាមេរិក​បាន​រិះគន់​សហសេវិក​របស់​គណបក្ស​សាធារណរដ្ឋ​ទាក់ទងនឹង​កុបកម្ម​នៅថ្ងៃទី​ ៦ មករា​ និង​ការលើកឡើង​ថា ​ការបោះឆ្នោត​ឆ្នាំ ២០២០​ មានការ​លួចបន្លំ​សន្លឹកឆ្នោត​។

លោកស្រី Cheney ​បាន​និយាយថា​យើងត្រូវតែ​ទទួលស្គាល់ថា ​តើវា​មានន័យយ៉ាង​ដូចម្តេច សម្រាប់​ប្រទេស​ជាតិដែល​មាន​អតីត​ប្រធានាធិបតី​ដែល​មិនព្រមទទួល​ស្គាល់​លទ្ធផល​ឆ្នោត ហើយ​បន្តលើក​ឡើងថា​ពីបញ្ហា​ប្រព័ន្ធ​បោះឆ្នោត​។

កាលពីថ្ងៃ​ទី ១៦​ ឧសភា​ Cheney​ បាន​និយាយថា​ជាការ​ដែល ​មិនអាច​ទទួល​យក​បាន នៅពេល​ដែល ​សហសេវិក​គណបក្ស​សារធាណរដ្ឋ​មួយ​ចំនួនដូច​ជាតំណាង​ Andrew Clyde នៃ Georgia និង Louie Gohmert នៃរដ្ឋ Texas ​បានលើក​ឡើងកាល​ពីសប្តាហ៍​មុន​ថា ការរំលោភ​បំពាន​កាពីតូល​នៅថ្ងៃទី ៦​ ខែមករា ​ពុំមានការ​គំរាមកំហែង​ពិតប្រាកដទេ​៕

អត្ថបទគួរចាប់អារម្មណ៍