
ក្រុងការ៉ាកាសៈ ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោកនីកូឡះ ម៉ាឌូរ៉ូ បានវាយប្រហារធ្ងន់ៗលើលោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យ ដោយហៅលោកថាជា«មេក្រុមបិសាច» បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ មិនទទួលស្គាល់ការជាប់ឆ្នោតជាថ្មីរបស់លោក។
នៅក្នុងសុន្ទរកថាមួយលោកម៉ា ឌូរ៉ូ បានចោទប្រកាន់ថា៖«ចាកចេញពីអាមេរិកកណ្តាល លោកអូ បាម៉ាបានប្រកាសជាមួយសម្តីទ្រគោះបោះបោកនិងព្រហើនជាច្រើន... គាត់កំពុងតែចេញបញ្ជា និងការប្រសិទ្ធីពររបស់គាត់ដល់ ក្រុមស្តាំនិយមហ្វាស៊ីសដើម្បីវាយប្រហារប្រជាធិបតេយ្យរបស់វ៉េណេស៊ុយអេឡា»។
លោកបានបន្តថា ប៉ុន្តែ«យើង នៅទីនេះកំពុងការពារស្ថាប័ន សន្តិភាពប្រជាធិបតេយ្យរបស់យើងប្រជាជនវ៉េណេស៊ុយអេឡា ហើយយើងអាចអង្គុយចុះជាមួយអ្នកណាម្នាក់សូម្បីតែមេក្រុមបិសាចអូបាម៉ាក៏ដោយ»។
ការវាយប្រហារយង់ឃ្នងរបស់ជនកុម្មុយនីស្តរូបនេះបានរំឭកដល់ការតិះដៀលពីសពប្រធានាធិបតីហ៊ូ ហ្គោ ឆាវ៉េស ដែលធ្លាប់វាយប្រហារអតីតប្រធានាធិបតីចច វ៉កឃើរ ប៊ូស ដែលហៅលោកថាជាបិសាចម្នាក់ក្នុងចំណោមការប្រមាថជាច្រើន។
ក្នុងអំឡុងទស្សនកិច្ចទៅកូស្តារីកាពីថ្ងៃសុក្រលោកអូបាម៉ាមិន បាននិយាយថាតើអាមេរិកទទួលស្គាល់លោកម៉ាឌូរ៉ូជាប្រធានាធិបតីវ៉េណេស៊ុយអេឡាទេ៕ IN