លោក​ប្រធានា​ធិបតី​អាមេរិក​ ចូ ​បៃ​ដិន​ កាល​ពី​ថ្ងៃពុធ​ បាន​ផ្តល់​ជំនួយ​ដល់​ប៉ាឡេ​ស្ទីន​នូវ​ទឹក​ប្រាក់​ ២៣៥​ លាន​ដុល្លារ ​ដោយនាំ​ឱ្យមាន​ការរិះគន់​ពី​សម្ព័ន្ធ​អ៊ីស្រាអែល​ ខណៈ​ដែល​លោក​បាន​សន្យា​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយរដ្ឋ​ ២​។

នៅ​ក្នុង​ការ​សម្របសម្រួល​ទៅលើ​ជម្លោះ​ដែល​បន្សល់​ពី​លោក​ ដូណាល់​ ត្រាំ​ ដែលគាំទ្រ​អ៊ីស្រា​អែល លោក​ បៃ​ដិន​ បាន​និយាយ​ថា ​អាមេរិក​នឹង​បន្ត​ផ្តល់ជំនួយ​ដល់​ទីភ្នាក់ងារ​ UN សម្រាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន ​ដែល​​លោកត្រាម បាន​កាត់ផ្តាច់​។

ក្រសួង​ការបរទេស​បាន​និយាយ​ថា​ អាមេរិកនឹង​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ ១៥០​ លាន​ដុល្លារ​ដល់​ទីភ្នាក់​ UN នេះ ​និង​ផ្តល់​ ៧៥​ លាន​ដុល្លារ​អាមេរិក​ជា​ជំនួយ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍ​សម្រាប់​តំបន់​វែស​បែង ​និង​ហ្គាហ្សា​និង ​១០ លានដុល្លារ​ សម្រាប់​កិច្ច​ប្រឹងប្រែង​កសាង​សន្តិសុខ​។​

នៅ​ក្នុង​ការ​សន្ទ​នា​ជាមួយ​​ស្តេច​ហ្សកដានី​ Abdullah II ​ជា​សម្ព័​ន្ធ​មិត្តចាស់​របស់អាមេរិក​ ដែល​កាលពី​ពេលថ្មី​នេះ ​បាន​ប្រឈម​នឹង​ការខ្វែង​គំនិត​នៅ​ក្នុង​គ្រួសារ​រាជវង្ស​លោក​ បៃដិន បាន​បញ្ជាក់​អះអាង​ថា ​អាមេរិក​គាំទ្រ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន»។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​​​ Antony Blinken បាននិយាយ​ថា ជំ​នួយ​​អាមេរិក​ចំពោះ​​ប៉ាឡេ​ស្ទីន​បម្រើ​ឱ្យ​ផលប្រយោជន៍ ​និង​តម្លៃ​សំខាន់​របស់​អាមេរិកជា​មធ្យោយ​មួយ ​ដើម្បី​ឈាន​រកដំណោះស្រាយ​រដ្ឋ ២។

លោក Blinken​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «អាមេរិក​ផ្តល់​ជំនួយ​សង្គ្រោះ​ដ៏​សំខាន់​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែលត្រូវ​ការយ៉ាង​ខ្លាំង​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​គាំទ្រ​ការយោគយល់ អ៊ីស្រាអែល-ប៉ាឡេស្ទីន​ ការ​សម្របសម្រួល​សន្តិសុខ​ និង​ស្ថិរភាព»។

អ៊ីស្រាអែល​ដែលបាន​រិះគន់​លោក​ បៃដិន ​កាល​ពី​ប៉ុន្មាន​ខែមុន​នេះ ​បាន​ប្រកាស​បដិសេធ​មិន​ផ្តល់ជំនួយ​ដល់​ទីភ្នាក់ងារ​ការងារ​ និង​ជំនួយ​សង្គ្រោះ​ UN សម្រាប់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ Near East ឬ UNRWA ដែល​ផ្តល់​ជម្រក​ សាលា​រៀន ​និង​ការ​​ថែ​ទាំ​ផ្សេងទៀត​ដល់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ និង​កូនចៅ​រប​ស់ពួកគេ​៕